ស្ត្រី​ម្នាក់​ជិះ​រថយន្ត​មកលេង​ផ្ទះ​បងប្អូន​ត្រូវចោរ ភ្ជង់​ប្លន់​យក​កាបូប​លុយ អស់​ជាង​២០០០​ដុល្លារ

ភ្នំពេញ: ក្រុមចោរប្លន់​២​នាក់​ប្រដាប់​ដោយ​អាវុធខ្លី​២​ដើម​បានធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​យក​ការ​បូ​បប្រាក់​ពី​ស្ត្រី​ម្នាក់កាលពី​វេលា​ម៉ោង​២នឹង២៦​នាទី​រសៀល ថ្ងៃទី​៩ ខែកុម្ភ​: ឆ្នាំ​២០១៦នៅ​ចំណុច​មុខផ្ទះ​លេខ១៦១D ផ្លូវ​៥៩៨ ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែនសុខ​។​

​សមត្ថកិច្ច​មូលដ្ឋាន​បានអោយដឹងថាៈ​ជនសង្ស័យ​មាន​គ្នា​២​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាកស៊ុយ​សា​គីស្មាស់​ពណ៌​ខ្មៅ​មិន​ចាំ​ស្លាក​លេខ​ប្រើ​អាវុធខ្លី​២​ដើម​មិន​ស្គាល់​ម៉ាកភិនភាគ​ជនសង្ស័យ​រាង​ធាត់សប្បុរ​ខ្មៅ​កំពស់​ប្រហែល​១.៦២​ស​.​ម​ពាក់​អាវយឺត​ដៃវែង​ពណ៌​ប្រផេះ​លាយ​ពណ៌​បង្កង់​​ខ្មៅ​ខោ​ពណ៌​ខ្មៅ​ពាក់មួក​ក​ន្តិ​ប​ពណ៌​ក្រហម​និងម្នាក់ទៀត​រាង​ស្គម​ជា​អ្នកបើក​ម៉ូតូ​។​

​ជនរងគ្រោះ​ឈ្មោះ ខៀវ កណ្ណិកា ភេទ​ស្រី អាយុ​៤៦​ឆ្នាំ មុខរបរ​គ្រូបង្រៀន ស្នាក់​ភូមិទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​នៅមុន​ពេល​កើតហេតុ​ជនរងគ្រោះ​បាន​ជិះរថយន្ត​ចេញពីផ្ទះ​តាមផ្លូវ​សហព័ន្ធ​រុស្សី​បត់​ឡើងមក​ផ្លូវ​៥៩៨​បំណង​មកលេងបងប្អូន​នៅ​ចំណុចកើតហេតុពេលមកដល់​បាន​ចុះ​ពី​រថយន្ត​ដើរចូល​ផ្ទះ ស្រាប់តែមាន​ជនសង្ស័យ​ពីរ​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស៊ុយ​សុ​គី​ស្មាស់​ពណ៌ ខ្មៅ​មិនចាំ​ស្លាក​លេខ​បាន​ដក​អាវុធខ្លី​ភ្ជង់​ជនរងគ្រោះ​យក​ការ​បូ​ប​លុយ​ហើយ​ជនសង្ស័យបាន​ឡើង​ជិះ​ម៉ូតូ​ចេញរួច​ក៏បាន​បាញ់​មួ​គ្រាប់​ឡើងលើ​ហើយ​ជិះ​គេចខ្លួនបាត់​៕​R

ស្ត្រី​ម្នាក់​ជិះ​រថយន្ត​មកលេង​ផ្ទះ​បងប្អូន​ត្រូវចោរ ភ្ជង់​ប្លន់​យក​កាបូប​លុយ អស់​ជាង​២០០០​ដុល្លារ