ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

​ខេត្តសៀមរាប​ ៖​ ​លោក​ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណ​និ​ត មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត បានឱ្យ​កម្លាំង​ក្រោម​ឱវាទ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ ថា ដា​លុ​ច ប្រធាន​មន្ទីរ​យុត្តិធម៌កងរាជអាវុធហត្ថ​ខេត្ត​ ​​និង​​លោក​អនុ​សេនីយ៍ ធា​វ ច័ន្ទ​តារា នាយការិយាល័យ​កងរាជអាវុធហត្ថ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ដឹក​នាំ​កម្លាំង​ចុះ​​បង្ក្រាប​ករណី​ជួញដូរ​ និង​ប្រើប្រាស់​​សារធាតុ​ញៀន​​​​ឈាន​ដល់​ឃាត់ខ្លួន​​​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៥​នាក់​ និង​វត្ថុ​តាង នាំ​យក​មក​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត ដើម្បី​សួរនាំ ​។

​ក្នុង​​ប្រតិបត្តិការ​បង្ក្រាប​​​និង​ឃាត់ខ្លួន​​​ជនសង្ស័យ​​ទាំង​៥​នាក់​ធ្វើ​ឡើង​ពេញ​១​ថ្ងៃ​ ថ្ងៃ​ទី​៩ ​កុម្ភៈ ២០១៦ ​ស្ថិត​នៅ​​​កន្លែង​២​​ផ្សេង​គ្នា​ គឺ​នៅ​តាម​ផ្លូវ​សាធារណៈ​ក្នុងភូមិ​បន្ទាយ​ចាស់​និង​នៅ​ក្នុងផ្ទះភូមិ​ចុង​កៅស៊ូ សង្កាត់​ស្ល​ក្រាម​ ក្រុង​សៀមរាប ​។

លោក​អនុ​សេនីយ៍ ធា​វ ច័ន្ទ​តារា ​បាន​ឱ្យ​ដឹង​ថា ជនសង្ស័យ​​​ទាំង​៥​នាក់​ខាង​លើ​ មាន​​ ១/​ឈ្មោះ ហែម ហេង ភេទ​ប្រុស ​អាយុ​២៦​ឆ្នាំ​​​​ ​២/​ឈ្មោះ ថន សុធា ភេទ​ប្រុស ​អាយុ​២៩​ឆ្នាំ ​៣/​ឈ្មោះ ពង ស្រី​ម៉ុ​ច ភេទ​ស្រី​ អាយុ​២៣​ឆ្នាំ​ ​​៤/ឈ្មោះ ហេង វិសាល ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ និង​​៥/​ឈ្មោះ ហេង សុខ​ភ័​ក្ក្រ ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ​ ​។ ចំណែក​វត្ថុ​តាង​ដែល​ដក​ហូត​បាន​ រួមមាន ​ទូរស័ព្ទ​​ ​ម្សៅមេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​)​​១៧​កញ្ចប់ មាន​ទម្ងន់​ស្មើនឹង៦,១៩​ក្រាម WY​ស្មើ​០,៥​គ្រាប់ ម៉ូតូ​​២​គ្រឿង ព្រមទាំង​ឧបករណ៍​វេចខ្ចប់​​​​មួយ​ចំនួន ​។

​ជន​សង្ស័យ​ទាំង​៥នាក់​​ និង​វត្ថុ​តាង​ ត្រូវ​​​បាន​​កងរាជអាវុធហត្ថ​ខេត្ត​ ​​​កសាង​សំណុំរឿងបញ្ជូន​​​ទៅ​​សាលា​ដំបូង​ខេត្ត​​នៅ​រសៀល​ថ្ងៃ​ទី​១០ ​កុម្ភៈ​ ដើម្បី​ចាត់ការ​តាម​នី​តិ​វិធី​ ៕​