រថយន្ត​ដឹក​អ្នកដំណើរ​គ្រប់​ប្រភេទ នៅ​ក្រុង​សៀមរាប លែង​ចូល​ចំណត​ដូច​មុន​ទៀតហើយ​

​សៀមរាប: ទាំង​រថយន្តក្រុង ដែលមាន​ក្រុមហ៊ុន​ត្រឹមត្រូវ និង​រថយន្ត​តាក់ស៊ី នៅ​ក្រុង​សៀមរាប ខេត្ត សៀមរាប នាពេល​បច្ចុប្បន្ននេះ គេ​ឃើញ​លែង​ទៅ​ដាក់​ភ្ញៀវ​អ្នកដំណើរ​នៅក្នុង​បេន​ទៀតហើយ ដោយ​ម្ចាស់​ក្រុមហ៊ុន និង​រថយន្ត​តាក់ស៊ី គេ​មក​ដាក់​ឡាន ចាប់​ម៉ូយ​យ៉ាង​អនាធិបតេយ្យ​នៅ​ផ្លូវជាតិ លេខ​៦ ដោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​មើលមិនឃើញ​ឡើយ​។​

​ទាំង​រថយន្តក្រុង និង​រថយន្ត​តូចៗ​គ្រប់​ប្រភេទ​ត្រូវបាន​គេ​ចត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ នៅពេល​ព្រឹក​ព្រលឹម​ជា​រៀងរាល់ថ្ងៃ ដែល​ភាគច្រើន​ចាប់ពី​បេនឡាន​ចាស់​ចុង​កៅស៊ូ ទៅដល់​មុខ​បុរី សៀង​ណាំ ស្ថិតនៅ​ចំណុច​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​រថយន្តក្រុង និង​រថយន្ត​តាក់ស៊ី​ទាំងនោះ ត្រូវបាន​គេ​មើលឃើញថា បាន​បង្ក​ភាព​អ​នា​ធិ​ប​តេ យ្យ​យ៉ាងខ្លាំង ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ ក៏ដូចជា​ការធ្វើដំណើរ​របស់​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ដែល​ពួកគេ​ធ្វើដំណើរ​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ព្រោះថា​ការចត​រថយន្ត សំរាប់​ចាប់​ភ្ញៀវ ក៏ដូចជា​អ្នក​ចាប់​ភ្ញៀវ​ឲ្យ​ឡើង​ជិះឡាន​របស់ខ្លួន មើលទៅ​ហាក់បីដូចជា ក្រុង​មួយ​នេះ​មិនមែនជា​ក្រុង​ទេសចរណ៍​ឡើយ​។

​ចំពោះ​ករណីនេះ គេ​ក៏​មិនឃើញ​ម្ចាស់​ចំណត​ដែល​វិនិយោគ និង​សមត្ថកិច្ច​មាន​នគរបាល និង​កងរាជអាវុធហត្ថ ដែល​ទទួលបន្ទុក​រៀប​ចំ​សណ្តាប់ធ្នាប់​នៅតាម​បណ្តោយ​ផ្លូវ​សាធារណៈ និង​រៀបចំ​ចំណតរថយន្ត គេ​មិនឃើញ​មាន​វិធានការ​ណាមួយ​នោះឡើយ ចំពោះ​ភាព​រញ៉េរញ៉ៃ​ឥត​សណ្តាប់ធ្នាប់​ខាងលើ​។

​ទន្ទឹមនឹង​ការរិះគន់​របស់​ប្រជាពលរដ្ឋ​ទូទាំង​ដែល​ក្រុង​សៀមរាប​មាន​ចំណត​ទំនើប បែរជា​ចំ ណត​គ្រាន់តែ​ជា​ខែល តែ​រថយន្ត​បែរជា​មក​ចាប់​នៅក្រៅ​ចំណត បង្កើត​នៅ​ភាពអនាធិបតេយ្យ​បែប នេះ ប្រជាពលរដ្ឋ​សំណូមពរ​ឲ្យ​លោក​ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប និង​ជំនាញ​ពាក់​ព​ន្ធ័​ពិ​និ ត្យ​មើល​ភាពអនាធិបតេយ្យ​នោះ​ផង បើ​មិន​ដូច្នោះ​ទេ ក្រុង​សៀមរាប​កាន់តែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អារ ម្មណ៍​ប្រជាជន ភ្ញៀវ​ជាតិ អន្តរជាតិ​។​

​ពាក់​ព​ន្ធ័​នឹង​ករណីនេះ យើង​មិនអាច​សុំ​ជួប​បំភ្លឺ​បាន​ពី​មន្ត្រី​សណ្តាប់ធ្នាប់ ក៏ដូចជា​តំណាង​អា ជ្ញា​ធរ​ខេត្តសៀមរាប​ទេ ដោយ​ថ្ងៃនោះ​មន្ត្រីរាជការ​មិនទាន់​ចូលមក​បំរើកា​រងារ ឲ្យ​បាន​ពេញលេញ​បន្ទាប់ពី​ពិធី​ចូលឆ្នាំ​ប្រពៃណី​ជាតិចិន​៕

រថយន្ត​ដឹក​អ្នកដំណើរ​គ្រប់​ប្រភេទ នៅ​ក្រុង​សៀមរាប លែង​ចូល​ចំណត​ដូច​មុន​ទៀតហើយ​

រថយន្ត​ដឹក​អ្នកដំណើរ​គ្រប់​ប្រភេទ នៅ​ក្រុង​សៀមរាប លែង​ចូល​ចំណត​ដូច​មុន​ទៀតហើយ​

រថយន្ត​ដឹក​អ្នកដំណើរ​គ្រប់​ប្រភេទ នៅ​ក្រុង​សៀមរាប លែង​ចូល​ចំណត​ដូច​មុន​ទៀតហើយ​

រថយន្ត​ដឹក​អ្នកដំណើរ​គ្រប់​ប្រភេទ នៅ​ក្រុង​សៀមរាប លែង​ចូល​ចំណត​ដូច​មុន​ទៀតហើយ​

រថយន្ត​ដឹក​អ្នកដំណើរ​គ្រប់​ប្រភេទ នៅ​ក្រុង​សៀមរាប លែង​ចូល​ចំណត​ដូច​មុន​ទៀតហើយ​

រថយន្ត​ដឹក​អ្នកដំណើរ​គ្រប់​ប្រភេទ នៅ​ក្រុង​សៀមរាប លែង​ចូល​ចំណត​ដូច​មុន​ទៀតហើយ​
​រូបភាព​៖​រថយន្ត​ដឹក​អ្នកដំណើរ​គ្រប់​ប្រភេទ នៅ​ក្រុង​សៀមរាប​លែង​ចូល​ចំណត​ដូច​មុន​ទៀតហើយ​ព្រោះ​រថយន្ត​មក​ចាប់​ម៉ូយ នៅតាម បណ្តោយ​ផ្លូវជាតិ​លេខ​៦៕​