បុរស​ម្នាក់​បាន​យក​ផ្លែ​ឡា​ម អាករ​និង​ពូថៅ​កាប់​ជើង បណ្តាលអោយ​ហូរឈាម​ស្រោច​ខ្លួន​

កំពង់ឆ្នាំង: បុរស​ម្នាក់​ដែលជា​អតីត​យោធិន​រំសាយ បាន​យក​ផ្លែ​ឡា​ម​មក​អាករ​ខ្លួនឯង និង​យកពូថៅ​មក​កាប់​ជើ​ខ្លួនឯង បណ្តាលអោយ​​ហូរឈាម​ស្រោច​ខ្លួន  មិនដឹង​ជាមាន​បញ្ហា​អ្វី​នោះទេ​។​

 ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​អធ្រាត្រ​ឈានចូលថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ភូមិ​អណ្តូង​ស្នាយ ឃុំ​អណ្តូង​ស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។​

​សមត្ថកិច្ច​បានអោយដឹង​ថា បុរស​ដែល​បំរុង​ធ្វើអត្តឃាត​ខ្លួនឯង​នេះ​ឈ្មោះ​គង់ប៊ុនធឿន ហៅ ពៅ ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ រស់នៅក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។​

​តាម​ក្រុមគ្រួសារ​បាន​ប្រាប់​សមត្ថកិច្ច​អោយដឹងថា បុរស​រូបនេះ​បាន​ស្រែក​ឡូឡា​ខ្លាំងៗថា មាន​គេរ​កអាក​គាត់​សម្លាប់ ឮដូចនេះ​បងប្អូន​ក្រុមគ្រួសារ​បាន​រត់គេចខ្លួនអស់រលីង ដោយសារតែ​ខ្លាច​បុរសរងគ្រោះ រហូតដល់​ម៉ោង​ប្រមាណ​ជាង​២យប់​កណ្តាលអធ្រាត្រ​បាន​ចុះទៅ​​អើតមើល​ក៏​ស្រាប់​ប្រទះឃើញ បុរស​រូបនេះ​បានយក​ឡា​ម​អាករ​ខ្លួនឯង និង ពូថៅ​យក​មកា​ប់​ជើង ឈាម​ហូរ​ស្រោច​ពេញ​ខ្លួនឃើញ​ដូចនេះ​ក្រុមគ្រួសារ​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច អោយ​ចុះ​មកជួយអន្តរាគមន៍ និ​​ង​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​

​ប៉ុន្តែ​ក្រោយពី​គ្រូពេទ្យ​ព្យាបាល​រួចហើយ​ជនរងគ្រោះ​បាន​ទៅផ្ទះ​វិញ នៅពេល​ទៅដល់ផ្ទះ​វិញ បុរស​រូបនេះ​នៅតែ​ធ្វើ​សកម្មភាព​ដដែល ម្តង​យក​ខ្សែ​ចងក យក​កណ្តាវអាករ​ទៀត ហើយ​ក្រុមគ្រួសារ​ចេះតែ​តាមមើល​រហូត ។​

​ក្រុមគ្រួសារ​បាន​ប្រាប់​អោយដឹងថា បុរស​រូបនេះ​នៅតែ​ម្នាក់ឯង​ទេ ប្រពន្ធ​និង​កូនរស់នៅ​ខេត្តកណ្តាល គឺ​លែងលះគ្នា​យូ​ហើយ រាល់ថ្ងៃ​​រស់នៅ​ជាមួយ​ប្អូន ។ គាត់មាន​ជំងឺ​ស​សៃ​ប្រសាទ ពេលធ្វើ​ទុក​ម្តង​គឺ​ផ្អើល​ពេញ​ភូមិ ហើយ​ពេល​ចូល​ជួយពិបាក​នឹង​ជួយ​ណាស់ ព្រោះ​ពេលដែល​គាត់​ធ្វើ​ទុក​ម្តង​មាន​ផ្លែ​ឡា​ម ពូថៅ​កណ្តាវដែល​អាច​បណ្តាលអោយមាន​គ្រោះថ្នាក់ ដល់​ក្រុមគ្រួសារ​ដែល​ចូលទៅ​ជួយ​គាត់ ៕​R

បុរស​ម្នាក់​បាន​យក​ផ្លែ​ឡា​ម អាករ​និង​ពូថៅ​កាប់​ជើង បណ្តាលអោយ​ហូរឈាម​ស្រោច​ខ្លួន​