អភិបាល​ខេត្តតាកែវ​ប្រាប់​ពល​ដ្ឋ​អោយមាន​ការយក​ចឹ​ត្ត​ទុកដាក់​ខ្ពស់​រឿង​អគ្គិភ័យ​ឆេះ​ផ្ទះ​

តាកែវ: ខណៈពេល​ដែលមាន​អគ្គិភ័យ​បានកើត​ឡើងជា​ហូ​ហែ​ដោយបាន​បំផ្លាញ​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​និង​ទ្រព្យសម្បត្តិ​អស់​ជាច្រើន​នោះ អភិបាលខេត្ត​តាកែវ​លោក ឡាយ វណ្ណៈ នៅក្នុង​ឱកាស់​អញ្ជើញ​ចុះសួរសុខទុក្ខ​ដល់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ​នៅ​ព្រឹក​ថ្ងៃ ពុធ ទី ១០ ខែ ២ ឆ្នាំ ២០១៦ នៅផ្ទះ​ជនរងគ្រោះ​ដែល​ស្ថិតនៅ​ភូមិ​ថ្នល់​បែក សង្កាត់​រកា​ក្រៅ​បានធ្វើការ​អំពាវនាវ​អោយ​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង ខេត្តតាកែវ​ទាំងអស់ ត្រូវ​ប្រយ័ត្នប្រយែង​ឲ្យ​បាន​ខ្ពស់​ដើម្បី​ធ្វើយ៉ាងណា​កុំអោយ​អគ្គិភ័យ​កើតឡើង​ទៅលើ​លំនៅដ្ឋាន​របស់ខ្លួន​។​

​លោក ឡាយ វណ្ណៈ បាន​មានប្រសាសន៍​បន្តថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ​ជាពិសេស​នៅក្នុង​ឱកាស់​បុណ្យចូលឆ្នាំ​ចិន វៀតណាម នេះ មាន​អគ្គីភ័យ​បានកើត​ឡើងជា​បនតបន្ទាប់​នៅក្នុង​ប្រទេស​កម្ពុជា​យើង ដោយបាន​បំផ្លាញ​ផ្ទះសម្បែង​និង​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​អស់​ជាច្រើន ដូច្នោះ​ក្នុងនាម​អាជ្ញា​ខេត្ត​លោក​បាន​សំណូមព​និង​ធ្វើការ​អំពាវនាវ​ប្រជាព​ល​រដ្ឋ​ទាំងអស់​ត្រូវមាន​ការប្រុងប្រយ័ត្ន​ពី​បញ្ហា​អគ្គិភ័យ​នេះ ដោយ​យើង​ទាំងអស់​ត្រូវ​ចូលរួម​ទាំងអស់គ្នា​ហើយ​បើ​មាន​បញ្ហា​អ្វី​កើតឡើង​ត្រូវ​រាយការណ៍​ជាបន្ទាន់​មកកាន់​អាជ្ញា​ធរមាន​សមត្ថកិច្ច ដើម្បី​យើង​ជួយ​អន្តរាគមន៍​ដោយ​ប​ញ្ចូ​ន​រថយន្ត​ពន្លត់​អគ្គិភ័យ​មកជួយ​ព​ន្ល់​ត​ធោ​យ​បាន​ទាន់ពេលវេលា​។​

​នៅក្នុង​ឱកាស់​អញ្ជើញ​ចុះ​សួរ​សុខ​ទុក​ដល់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​អ​គ្កី​ភ័យ​ឆាបឆេះ​ផ្ទះ​ស្ទើរ​ទាំងស្រុង​នៅក្នុង​ក្រុង​ដូន​កែវ​កាលពី យប់មិញ​នេះ​លោក​អភិបាល​ខេត្តតាកែវ​ក្រៅពី​បាន​នាំយក​អំណោយ របស់​សាខា​កាកបាទក្រហម ខេត្តតាកែវ និង​ថវិកា ផ្ទាល់ខ្លួន ទៅ​ចែក​ជួន​ដល់​ជនរងគ្រោះ​លោក​អភិបាល​ខេត្តតាកែវ​ក៏បាន​សន្យាថា​និង​ធ្វើ​ចលនា​ស្វែងរក​ថវិការ​ពី​ក្រុមអាជីវករ​ដែល​រកស៊ី​ធំដុំ​នៅក្នុង​ខេត្ត ដើម្បី​យក​ជួសជុល​និង​កសាង​ផ្ទះ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​នេះ​ឡើងវិញ​ផងដែរ​៕​