វិធីថែរក្សាជើងឲ្យសស្អាត ត្រឹមពេល ១០ នាទី

មានមនុស្សជាច្រើន ​ពួកគេ​តែង​តែមាន​ការ​ធ្វេស​ប្រហែស​ទៅលើ​ការ​ថែរក្សា​ជើង​របស់គេ ​និងមិន​សូវមាន​ការយក​ចិត្តទុក​ដាក់ ​ជាពិសេស​ក្នុងរដូវក្ដៅ។ ​ប៉ុន្តែការ​ពាក់ស្បែក​ជើងពេញ​មួយថ្ងៃ​ដើម្បីការពារ​ពីកម្ដៅថ្ងៃ​ វាបាន​ធ្វើឲ្យ​ជើងរបស់​អ្នកមិន​មានខ្យល់​ដង្ហើម​គ្រប់គ្រាន់ ​ហើយបាន​ជម្រុញឲ្យ​មាន​ក្លិន​មិនល្អ ​និងកោសិកា​ស្បែក​ងាប់។ ​នៅពេល​ដែលអ្នក​បានដឹង​ពីការ​អនុវត្ត​គន្លឹះក្នុងការ​ថែរក្សា​តាម​បែបធម្មជាតិនេះ ​អ្នកគួរតែ​អនុវត្តវា​ឲ្យបាន​ទៀតទាត់ ​ដើម្បី​ទទួល​បាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុងការ​ថែរក្សា​ជើងឲ្យ​ស្រស់ស្អាត​ពេញមួយឆ្នាំ ​និងជួយឲ្យ​ក្រចកដុះវែង​បានយ៉ាងល្អ។

វិធីថែរក្សាជើងឲ្យសស្អាត ត្រឹមពេល ១០ នាទី
គ្រឿងផ្សំ៖
- ទឹកដោះគោឆៅ ២-៤ កែវ
- ម្សៅសូដា

តើធ្វើដូចម្ដេចដើម្បីប្រើប្រាស់?
ដាក់ទឹកដោះគោឆៅចូលទៅក្នងឆ្នាំងមួយ ចម្អិនវាឲ្យឡើងកំដៅតែបន្តិចបានហើយ (ក្ដៅឧណ្ឌៗ) ​មិនបាច់​ចម្អិនវា​យូរពេកទេ។ ​អនុញ្ញាត​ទុកវា​ប៉ុន្មាននាទី​ឲ្យត្រជាក់​បន្តិច​ មុនពេល​ចាក់វា​ចូលទៅ​ក្នុង​ចានដែក​មួួយ​ ​ដើម្បីជ្រលក់​ជើងរបស់​អ្នកចូល​ក្នុងរយៈ​ពេល ៥ នាទី។ ​បន្ទាប់មក​ ចាប់ផ្ដើម​យកម្សៅ​សូដា ​មកលាប​រឺតលើ​ជើងរបស់អ្នក​ក្នុងពេល ​២ នាទី ​ដើម្បីឲ្យវា​ជ្រាបចូល​ទៅក្នុង​ស្បែកនៃជើង​​បានយ៉ាងល្អ​នៅពេល​ម៉ាស្សា​ម្សៅសូដានេះ ​រួចជ្រលក់​ជើងរបស់អ្នក​ត្រាំម្ដងទៀត​ ក្នុងពេល ៥ ​នាទីបន្ថែមទៀត ​ទើបធ្វើ​ការលាង​សម្អាតវា​ចេញ​ជាធម្មតា។

អត្ថប្រយោជន៍
ទឹកដោះគោឆៅ គឺមានប្រសិទ្ធភាពខ្លាំងណាស់ក្នុងការផ្ដល់សម្បុរភ្លឺរលោងដល់ស្បែក ​ខណៈពេល​ដែល​មាន​សំណើម។ ​វាគឺសម្បូរ​ទៅដោយ​សារធាតុរ៉ែ ​និងវីតាមីន, ​រួមទាំងវីតាមីន E ​ផងដែរ។ ​មានសារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​លក្ខណៈសម្បត្តិ​ក្នុងការ​ប្រឆាំង ​និងការពារ​ដល់កោសិកា​នៃស្បែក។ ​ការងូតទឹក​ជាមួយ​ទឹកដោះ​គោឆៅ ​ជួយឲ្យ​ស្បែកទន់​ភ្លឺរលោង, ​ផ្ដល់សំណើម ​និងភាព​ស្រស់ស្អាត​ដល់ជើង​របស់អ្នក។

ម្សៅសូដា
គឺមានប្រសិទ្ធភាពយ៉ាងខ្លាំង ​និងសារធាតុប្រឆាំងនឹងបាក់តេរី។ ​វាជួយ​ឲ្យក្រចក​សស្អាត ​និងសម្អាត​ស្បែក​បានជ្រៅ​ល្អផងដែរ។ ​វាមានលក្ខណៈ​សម្បត្តិ​ពិសេស​ក្នុងការ​ជួយ​លុប​បំបាត់ក្លិន ​និងកម្ចាត់​កោសិកា​ស្បែក​ដែល​ងាប់​ថែម​ទៀតផង។ ​ទោះជាយ៉ាងណា, ​ដោយសារ​តែលក្ខណៈសម្បត្តិ​នៃសំណឹក​របស់ម្សៅ​សូដា​ខ្លាំងពេក ​ដូច្នេះអ្នកគួរ​តែអនុវត្ត​វិធីសាស្រ្តនេះ ​ម្ដងក្នុងមួយសប្ដាហ៍​ទើបជាប្រសើរ​ ដើម្បី​ទទួល​បានភាព​ស្រស់ស្អាត​នៃជើងពេញ​មួយឆ្នាំ៕

ដោយ៖ Brugn
ប្រភព៖ healthadviceteam

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • វិធីថែរក្សាជើងឲ្យសស្អាត ត្រឹមពេល ១០ នាទី