ស្មាតហ្វូន Moto G មានលក់នៅក្នុង Amazon ប្រទេសឥណ្ឌាហើយ

ស្មាតហ្វូន Moto G មានលក់នៅក្នុង Amazon ប្រទេសឥណ្ឌាហើយ

ក្រុមហ៊ុនលក់ទំនិញតាមអនឡាញដ៏ធំ Amazon បានប្រកាសដាក់លក់នូវស្មាតហ្វូន Moto G នៅក្នុងប្រទេសឥណ្ឌាចាប់ពីពេលនេះតទៅហើយ ។ កាលពីមុន ក្រុមហ៊ុន Flipkart ជាអ្នកទទួលសិទ្ធផ្តាច់មុខលើស្មាតហ្វូនទាំងអស់របស់ក្រុមហ៊ុន Motorola តែនៅទីបំផុត ក្រុមហ៊ុន Amazone បាន ចាប់ផ្តើមលក់នូវស្មាតហ្វូន Moto E និង Moto 360 នៅក្នុងប្រទេសឥណ្ឌានេះដែរ ។ នៅថ្ងៃនេះជាមួយនឹងការប្រកាស ក្រុមហ៊ុននឹងលក់នូវស្មាតហ្វូន ២ម៉ូដែល គឺ Moto G និង Moto G Turbo ចាប់ពីពេលនេះតទៅហើយ នៅក្នុងប្រទេសឥណ្ឌា ។ សំរាប់តម្លៃរបស់ ស្មាតហ្វូនទាំងពីរនេះ គឺដូចគ្នាបេះបិទទៅនឹងតម្លៃលក់របស់ក្រុមហ៊ុន Flipkart ដែលស្មាតហ្វូន Moto G មេម៉ូរី 8 GB តម្លៃ 9999 INR (ប្រហែលនឹង 147 $), ហើយ Moto G មេម៉ូរី 16 GB តម្លៃ 10,999 INR (ប្រហែលនឹង 162 $) និង Moto G Turbo តម្លៃ 12,499 INR (ប្រហែលនឹង 184 $) ។

ស្មាតហ្វូន Moto G មានលក់នៅក្នុង Amazon ប្រទេសឥណ្ឌាហើយ

ស្មាតហ្វូន Moto G មានលក់នៅក្នុង Amazon ប្រទេសឥណ្ឌាហើយ

---------------------------------------

ដោយ: តុំ ផល្លាភិរម្យ
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus ស្មាតហ្វូន Moto G មានលក់នៅក្នុង Amazon ប្រទេសឥណ្ឌាហើយ
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com ស្មាតហ្វូន Moto G មានលក់នៅក្នុង Amazon ប្រទេសឥណ្ឌាហើយ

ចុះថ្ងៃទី10 ខែកុម្ភៈ ឆ្នាំ 2016 ម៉ោង 01:50 ល្ងាច

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ