ក្រសួងទេសចរណ៍​ចង់​ឲ្យ​ប៉ូលិស​នៅ​ព្រលានយន្តហោះ​ចេះ​ភាសា​ចិន

សៀមរាប៖ បញ្ហា​ដែល​កើតឡើង​កាលពីពេលថ្មីៗនេះ រវាង​ប៉ូលិស​នៅ​ព្រលានយន្តហោះ និង​ភ្ញៀវទេសចរ​ជនជាតិ​ចិន ដែល​ចោទថា មានការ​សុំ​លុយ​ពី​ភ្ញៀវ​នោះ អាច​នឹង​ឲ្យ​ក្រសួងទេសចរណ៍​ពិចារណា តម្រូវ​ឲ្យ​ប៉ូលិស​ដែល​ឈរជើង​តាម​ព្រលានយន្តហោះ ត្រូវ​ចេះ​ភាសា​ចិន។ បើតាម​ការបញ្ជា​ក់រប​ស់​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ដើម្បី​ងាយស្រួល​ទំនាក់ទំនង និង​យល់​ពីគ្នា​នោះ ប៉ូលិសអន្តោប្រវេសន៍​ទាំងអស់ គួរ​ចេះ​ភាសា​ចិន​មួយទៀត ជៀសវាង​ការយល់ច្រឡំ​លើ​បញ្ហាផ្សេងៗ ។ តាម​ការលើកឡើង​រប​ស់លោក ថោង ខុន ក្រសួងទេសចរណ៍​ក៏​គ្រោង​នឹង​រៀបចំ​ឯកសារ​មួយចំនួន​នៅតាម​ព្រលានយន្តហោះ​ជា​ភាសា​ចិន​ផងដែរ ព្រោះ​ទេសចរ​ចិន​មួយ​ភាគ​ធំ មិនចេះ​ភាសា​អង់គ្លេស។

សូម​ស្តាប់​ការបញ្ជាក់​របស់លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លើកឡើង​ក្នុង​ពិធី​បូកសរុប​ការងារ​ប្រចាំឆ្នាំ២០១៥ របស់​មន្ទីរ​ទេសចរ​ណ៍​ខេត្តសៀមរាប នៅ​ថ្ងៃទី១០ កុម្ភៈ ឆ្នាំ២០១៦


អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​