Lyon ទៅជួប PSG នៅ​យប់​នេះវគ្គ French Cup

Lyon នឹង​ត្រូវធ្វើដំណើរ​ទៅ​សួរ​សុខទុក្ខ ក្រុម​កំពូល​តារាង Liegue 1 បារាំង Paris Saint-Germain (PSG) នៅ​រាត្រី​នេះ ក្នុងវគ្គ ១៦ ក្រុម​ចុង​ក្រោយ French Cup នេះការកម្តៅសាច់ដុំមុន PSG នេះ​​ត្រូវ​ជួប​ជាមួយ​នឹង​ ​តោខៀវ Chelsea​ ក្នុង​ក្របខណ្ឌ Champions League នៅ​សប្តាហ៍​មួយ​ទៀត។

lyonកាល​ពី​ថ្ងៃ​អាទិត្យ​សប្តាហ៍​មុន ក្រុម PSG បាន​យក​ឈ្នះ​ក្រុម Marseille ក្នុង​លទ្ធផល ២-១ ដែល​ជា​ជ័យ​ជម្នះ ៣៤ លើក​ជាប់​គ្នា របស់​ក្លិប​ក្នុង​រដូវកាល​នេះ។ ទោះបីជាយ៉ាងណា លោក Laurent Blanc​ ជាគ្រូបង្វឹក​របស់ PSG សម្តែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​អាច​មាន​របួស​របស់​កីឡាករ​របស់​លោក​បី​រូប​គឺ កីឡាករ David Luiz Blaise Matuidi and Javier Pastore ក៏​ប៉ុន្តែ​លោក​បាន​អះអាង​ថា លោក​នឹង​ព្យាយាម​ផ្លាស់​ប្តូរ​កីឡាករ​ចូល​លេង​ឲ្យ​បាន​វិល​ជុំ។ ចំណែកឯ​ក្រុម Lyon ក៏​បាន​លេង​ឡើង​ផងដែរ​បន្ទាប់​ពី​បាន​ផ្លាស់​ប្តូរ​គ្រូ​បង្វឹក និង​កីឡាដ្ឋាន​របស់​ខ្លួន ដោយ​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ចំណាត់​ថ្នាក់​លេខ​ ៦ ​ក្នុង​ក្របខណ្ឌ Ligue 1។ ក្រុម​នេះ​មាន​ខ្សែប្រយុទ្ធ​ដែល​មាន​ថ្វីជើង​ចំណាន​មួយ​រូបគឺ កីឡាករ Alexandre Lacazette។