ថត​បាន ​តាម​​រយៈ កាមេរ៉ាសុវត្ថិភាព​​ ដែលចោរ​ប្លន់​ យកកាបូបប្រាក់ (ព័ត៌មានលម្អិត)

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ត្រូវ​បាន​ ក្រុម​ចោរ​ប្រដាប់​អាវុធ​២​នាក់ បាញ់​គំរាម​១​គ្រាប់​ភ្ជង់​ប្លន់​យក​កាបូប​លុយ​ដល់​មុខ​ផ្ទះ ខណៈ​ពេល​ចុះ​ពីលើ​រថយន្ត ហើយ​បម្រុង​ដើរ​ចូល​ផ្ទះ​បងប្អូន កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​យប់​ថ្ងៃ​ទី​០៩ កុម្ភៈ ២០១៦ ស្ថិត​នៅ​ចំណុច​មុខ​ផ្ទះ​លេខ​១៦១D ផ្លូវ​៥៩៨ ក្នុងភូមិ​ទំនប់​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

ចោរប្លន់​មាន​គ្នា​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង ម៉ាក​ហ្ស៊ុ​យ​សា​គី​ស្មាស់ ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ​ប្រើ​អាវុធ​ខ្លី​២​ដើម មិន​ស្គាល់​ម៉ាក​ភិន​ភាគ​ចោរ​រាង​ធាត់​សំបុរ​ខ្មៅ ពាក់អាវ​យឺត​ដៃ​វែង ពណ៌​ខ្មៅ​លាយ​.​ស ខោ​ពណ៌​ខ្មៅ ពាក់មួក​ក​ន្តិ​ប​ពណ៌​ក្រហម និង​ម្នាក់​ទៀត​រាង​ស្គម​ជា​អ្នក​បើក​ម៉ូតូ ។

ជន​រង​គ្រោះ​ឈ្មោះ​ខៀវ កណ្ណិកា ភេទ​ស្រី អាយុ​៤៦​ឆ្នាំ ជា​គ្រូបង្រៀន​ស្នាក់​នៅ​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ សម្ភារ​បាត់បង់​មាន ទូរស័ព្ទ​១​គ្រឿង​, លុយ​ដុល្លារ​ចំនួន​២.០០០​ដុល្លារ និង​សម្ភារ​មួយ​ចំនួន ។

ដំណើររឿង​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ជិះ​រថយន្ត​ ចេញពីផ្ទះ​តាម​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី​ បត់​ឡើង​មក​ផ្លូវ​៥៩៨ បំណង​មក​លេង​បងប្អូន​នៅ​ចំណុច​កើតហេតុ ។ ពេល​មក​ដល់ បាន​ចុះ​ពីលើ​រថយន្ត​ដើរ​ចូល​ផ្ទះ ស្រាប់តែ​មាន​ជនសង្ស័យ​២​នាក់ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ុ​យ​ហ្ស៊ូ​គី​ស្មាស់ ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ បាន​ដក​កាំភ្លើង​ចេញពី​ចង្កេះ​បាញ់​ឡើង​លើ​១​គ្រាប់ គំរាម​ស្ត្រី​រង​គ្រោះ រួច​ក៏​ភ្ជង់​ជន​រង​គ្រោះ យក​ការ​បូ​ប​លុយ​ហើយ​ចោរ​បាន​ឡើង​ជិះ​ម៉ូតូ រួច​បាន​បាញ់​មួយ​គ្រាប់​ឡើង​លើ ហើយ​ជិះ​គេចខ្លួន​បាត់​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ ស្ត្រី​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ភ្នំពេញ​ថ្មី ដើម្បី​ឱ្យ​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​ តាម​ចាប់​ក្រុម​ចោរ​ខាងលើ ដែល​បាន​ធ្វើ​សកម្មភាព​ប្លន់​រូប​គាត់ តែ​រហូត​មក​ដល់​ពេល​នេះ ហាក់ដូចជា​គ្មាន​សង្ឃឹម​បន្តិច​សោះ ​បើ​ទោះបីជា​គាត់​មាន​វី​ដេ​អូ​ ​ពី​ភិនភាគ​ក្រុម​ចោរ​ក៏​ដោយ៕

ថត​បាន ​តាម​​រយៈ កាមេរ៉ាសុវត្ថិភាព​​ ដែលចោរ​ប្លន់​ យកកាបូបប្រាក់ (ព័ត៌មានលម្អិត)
ថត​បាន ​តាម​​រយៈ កាមេរ៉ាសុវត្ថិភាព​​ ដែលចោរ​ប្លន់​ យកកាបូបប្រាក់ (ព័ត៌មានលម្អិត)
ថត​បាន ​តាម​​រយៈ កាមេរ៉ាសុវត្ថិភាព​​ ដែលចោរ​ប្លន់​ យកកាបូបប្រាក់ (ព័ត៌មានលម្អិត)
ថត​បាន ​តាម​​រយៈ កាមេរ៉ាសុវត្ថិភាព​​ ដែលចោរ​ប្លន់​ យកកាបូបប្រាក់ (ព័ត៌មានលម្អិត)

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត