យុវជន​ម្នាក់​​ បាត់​ខ្លួន ​៦ថ្ងៃ ​​ឃើញ​​​សព​​ហើមស្អុយ នៅ​ក្នុង​ព្រៃ​

​ខេត្ត​​មណ្ឌល​គិរី ៖ ​​យុវជន​ម្នាក់​ ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ ដេក​ស្លាប់រហូត​ហើម​ស្អុយ​ ក្នុង​ព្រៃ​មួយ​កន្លែង​ ​នៅ​ទល់មុខ​សាលាក្រុង​សែន​មនោ​រម្យ កាលពី​ព្រឹក​ថ្ងៃ​ទី​១០ កុម្ភៈ ២០១៦ ​ស្ថិត​នៅ​ភូមិ​ដើម​ស្រល់ សង្កាត់​មនោ​រម្យ ក្រុង​សែន​មនោ​រម្យ ក្រោយ​បាត់​ខ្លួន​រយៈពេល​៦​ថ្ងៃ ​។

ប្រភព​ពី​ក្រុម​គ្រួសារ​​របស់​សព​បាន​ឲ្យ​ដឹង​ថា ​​យុវជន​​រង​គ្រោះ​ ឈ្មោះ​ ណេ​ត វ៉ា​ន់​ញឹ​ម អាយុ​២២​ឆ្នាំ ​មាន​ទីលំនៅ​ភូមិ​សង្កាត់​កើតហេតុ ​។ មុន​ពេល​ប្រទះ​ឃើញ​សព គឺ​​យុវ​ជន​រង​គ្រោះ​បាន​ផឹកស៊ី​ ជាមួយ​ឪពុកចុង​របស់​ខ្លួន​នៅផ្ទះ​ក្បែ​រកន្លែង​កើតហេតុ កាលពី​យប់​ថ្ងៃ​ទី​៤ កុម្ភៈ ខណៈ​កំពុង​ផឹកស៊ី​នោះឪពុក​កូន​ទាំង​២​នាក់​ កើត​មាន​ជម្លោះ​ពាក្យ​សម្តី​​​គ្នា ​។ ​ក្រោយ​កើត​ហេតុ​ ​យុវជន​រង​គ្រោះ​បាន​រត់​ចេញពីផ្ទះ ដោយ​ក្រុម​គ្រួសារ​គិត​ថាប្រហែលជា​ទៅ​ដេក​ផ្ទះ​បងប្អូន​អស់​រយៈពេល​៦​ថ្ងៃ​​ ​ក៏​មិន​​​បានតាម​​រកដែរ ។​ ស្រាប់តែ​នៅ​ព្រឹក​ទី​១០ កុម្ភៈ មាន​អ្នក​ជិតខាង​រត់​មក​ប្រាប់​ថា ឃើញ​សព​កូន​របស់​គាត់​​​នៅ​ក្នុង​ព្រៃ ​។

យោង​តាម​ប្រភព​របស់​សមត្ថកិច្ច​ ដែល​ចុះ​ទៅ​ត្រួតពិនិត្យ​​និង​ធ្វើ​កោសល្យ​វិច័យ​ នៅ​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា ​យុវជន​​រូប​នេះ​​​​ពិតជា​ស្លាប់​ ដោយ​ធ្វើ​អត្តឃាត​ចង​.​ក ព្រោះ​នៅ​កន្លែង​កើតហេតុ​ ឃើញ​មាន​ខ្សែ​អង្រឹង​ប្រវែង​១​ម៉ែត្រ​នៅ​ជាប់​.​ករបស់​សព​ និង​​ពុំ​មាន​ស្លាក​​ស្នាម​វាយដំ​អ្វី​ឡើយ ​ទើប​​​សមត្ថកិច្ច​ប្រគល់​​​ឱ្យ​​ក្រុម​​គ្រួសារ​យក​​ទៅ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕

យុវជន​ម្នាក់​​ បាត់​ខ្លួន ​៦ថ្ងៃ ​​ឃើញ​​​សព​​ហើមស្អុយ នៅ​ក្នុង​ព្រៃ​

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត