ស្បែកជើង​ ដែលអ្នកពាក់ អាចបញ្ជាក់ ប្រាប់ពីអត្តចរិត របស់អ្នក

ស្បែកជើង​ ដែលអ្នកពាក់ អាចបញ្ជាក់ ប្រាប់ពីអត្តចរិត របស់អ្នក

មានស្ត្រីជាច្រើន ពេញនិយមនឹងការទិញស្បែកជើងជាច្រើនគូ យកមកទុកនៅក្នុងទូដាក់ស្បែកជើង របស់នាង។ មានស្ត្រីខ្លះ ទិញវាការការប្រមូលទុកនូវ ម៉ូតផ្សេងៗអោយបានច្រើន និង ខ្លះទៀតទិញវា យកមកប្រើ ទៅតាមតម្រូវការជាចាំបាច់ប៉ុណ្ណោះ ។ តើអ្នកមានដឹងទេថា ការជ្រើសរើសក្នុងការ ពាក់ស្បែកជើងប្រភេទណាមួយ គឺអាចប្រាប់បាននូវអត្តចិរតរបស់អ្នក ? ប្រាកដណាស់ ស្បែក ជើងគឺពិត ជាអាច និយាយបានជាច្រើន អំពីអត្តចរិតផ្ទាល់ខ្លួនរបស់មនុស្សម្នាក់ៗ ។

១. ប្រសិនបើអ្នកជ្រើសរើសស្បែកជើងបាតរាបស្មើរ ប្រសិនបើអ្នកជ្រើសរើស ពាក់ស្បែកជើងបាតរាបស្មើរ នោះវាមានន័យថា អ្នកជាមនុស្សគួរអោយ ធុញទ្រាំ។ និយាយម្យ៉ាងទៀត អ្នកចូលចិត្តនូវភាពសុខស្រួល ជាងការ ទទួលបាននូវម៉ូតដែលគេកំពុង ពេញនិយម។ អ្នកហាក់ដូចជា មនុស្សអភិរក្សនិយម គឺថា គ្មាននរណាម្នាក់អាចចូលខ្លួន ទៅជិតស្និទ្ធនឹង អ្នកបានងាយៗ នោះទេ។ អ្នកហាក់ដូចជា មនុស្សងាយនឹង បាក់ស្រុតជាមួយ នឹងអារម្មណ៍ផ្សេងៗ ជាច្រើន។ស្ត្រី ដែលជ្រើសរើសពាក់ស្បែកជើងប្រភេទនេះ ក៏ហាក់ដូចជា មានសភាពរួសរាយរាក់ទាក់ និង ផ្អែមល្ហែមបាន តាមលក្ខណៈធម្មជាតិ ។

២. ប្រសិនបើអ្នកជ្រើសរើសស្បែកជើង កវែង អ្នកហាក់ដូចជាមានភាពស្រស់ស្អាត រួសរាយរាក់ទាក់ និង ងាយបើកចំហខ្លួនឯង ដែលវាជាលក្ខណៈនិស្ស័យពីធម្មជាតិរបស់អ្នក ។ អ្នកចូលចិត្តនូវការផ្សងព្រេង តើពិតមែនទេ? ជាធម្មតា ស្ត្រី ដែលជ្រើស ពាក់ស្បែកជើងប្រភេទនេះ ចូលចិត្តធ្វើអ្វីៗ ដោយខ្លួនឯង គឺថា ពួកគេមានភាពឯករាជ្យផ្ទាល់ខ្លួន។ ពួកគេ នឹងមិនងាយជឿនរណាម្នាក់ បានងាយៗនោះទេ។

៣. ប្រសិនបើអ្នកជ្រើសរើសស្បែកជើងកែងប្រអប់ មានស្ត្រីជាច្រើន ចូលចិត្តពាក់ស្បែកជើងកែងប្រអប់ ខ្ពស់ៗ ។ ប្រសិនបើអ្នកបានជ្រើសរើស នូវម៉ូត ស្បែកជើងប្រភេទនេះ នោះអ្នកហាក់នឹង ចូលចិត្តនូវលក្ខណៈធម្មជាតិ ។ពួកនាង ហាក់មានទំនុកចិត្ត លើខ្លួនឯង និង មានភាពឯករាជ្យ។ ស្ត្រីដែលចូលចិត្តពាក់ស្បែកជើងកែងប្រភេទនេះ គឺចូលចិត្ត ធ្វើការ សម្រេចចិត្តដោយខ្លួនឯង នៅក្នុងឆាកជីវិតរបស់ពួកគេ។ ពួកគេមាននិស្ស័យរួសរាយ រាក់ទាក់ពី ធម្មជាតិ។ ហើយពួកនាង ហាក់ដូចជាឆាប់ នឹងជឿនូវពាក្យសម្តីរបស់អ្នកដទៃបានយ៉ាងងាយៗ។

៤. ប្រសិនបើអ្នកជ្រើសរើស ស្បែកជើងកែងចោត ស្ត្រីដែលចូលចិត្តពាក់នូវ ស្បែកជើងកែងចោត ជារឿយៗគឺជាអ្នកដែល ចូលចិត្ត ស្វែងរកនូវចំណាប់អារម្មណ៍ ពីអ្នកដទៃមកកាន់ខ្លួនឯង ។ ពួកគេ ហាក់ដូចជាចូលចិត្តនូវ ការសម្ងែងចេញ នូវរូបរាងកាយ របស់ខ្លួន។ ពួកគេ ចូលចិត្ត អោយអ្នកដទៃមើលមកគេថា ខ្លួនឯងសិចស៊ី នៅរាល់សំលៀកបំពាក់ផ្សេងៗ ដែលគេបានស្លៀក។ ជាធម្មតា ស្ត្រីដែលជ្រើសរើសពាក់ស្បែកជើង ប្រភេទនេះ គឺចូលចិត្តតុបតែងខ្លួន តាមម៉ូត សម័យថ្មី ពេញនិយម ។

នៅថ្ងៃក្រោយ ពេលដែលអ្នកត្រូវ ទៅទិញស្បែកជើង នោះអ្នកគប្បីធ្វើការជ្រើសរើសម៉ូត អោយបានឆ្លាតវៃ តាមដែលវាអាចនឹង បង្ហាញបានជាច្រើន អំពីអត្តចរិតផ្ទាល់ខ្លួនរបស់អ្នក។ ជម្រើសរបស់អ្នកគប្បី សាកសមទៅនឹង ចរិតនិស្ស័យផ្ទាល់ខ្លួនរបស់អ្នក។ លើសពីនេះ ភាពសុខស្រួល ក៏ជាចំណុចមួយដែលអ្នកគួរ ពិចារណាផងដែរ នៅពេលដែលអ្នកកំពុងធ្វើការជ្រើសរើសម៉ូតស្បែកជើង យកមកពាក់ អោយសមទៅនឹងជើង ៕

ប្រភព៖ www.health.com.kh