តាមពិត អ្នកខ្សោយ ផ្លូវភេទ ដោយសារតែ រឿងចឹងទេអី!!!

តាមពិត អ្នកខ្សោយ ផ្លូវភេទ ដោយសារតែ រឿងចឹងទេអី!!!

ស្ត្រេស និងទម្លាប់អាក្រក់ គ្រប់ប្រភេទអាចជាហេតុ ផលមួយដែឡធ្វើឱ្យអ្នក លែងចូលចិត្តការងារលើគ្រែទៀត។ អ្វីដែលជាដំណឹងល្អនោះគឺថា អ្នកអាចធ្វើរឿងមួយចំនួនចំពោះ ភាពខ្សត់ខ្សោយខាងផ្លូវភេទអ្នកបាន ហើយជំហានដ៏សំខាន់បំផុតនោះ គឺថាអ្នកអាចដឹងថាអ្នកនឹងត្រូវធ្វើដូចម្តេច ដែរនៅពេលដឹងអំពីមូលហេតុដែលនាំឱ្យអ្នកខ្សោយផ្លូវភេទនេះតែម្តង។ ខាងក្រោមនេះខ្ញុំនឹងបង្ហាញអំពីហេតុផលដែលធ្វើឱ្យអ្នកខ្សោយផ្លូវភេទ។

ញ៉ាំគ្រឿងស្រវឹងច្រើនពេក

តាមពិតគ្រឿងស្រវឹងគឺរបស់ជំរុញដល់ចិត្តក្លាហានរបស់មនុស្សទេ។ ប៉ុន្តែតើអ្នកមានដឹងទេថា ការញ៉ាំគ្រឿងស្រវឹងច្រើនពេកអាចបណ្តាលឱ្យបាត់បង់ចំណង់ផ្លូវភេទទៅវិញដែរទេ? ការដែលញ៉ាំវាច្រើន វានឹងធ្វើឱ្យងងុយគេងច្រើនជាងចង់ប្រព្រឹត្តការងារលើគ្រែទៅទៀត។

កំពុងតែប្រើថ្នាំព្យាបាលជំងឺ

អ្នកនឹងនិយាយលាហើយចំពោះចំណង់ផ្លូវភេទបើសិនជាអញនកប្រើថ្នាំប្រឆាំងនឹងការបាក់ទឹកចិត្ត។ ក្រៅពីនេះ វាក៏មានថ្នាំផ្សេងៗទៀតជាច្រើនដែលអាចរំខានអ្នកពីចំណង់នៃការរួមភេទដែរដូចជា ថ្នាំប្រឆាំងនឹងអាឡែហ្ស៊ី ថ្នាំពន្យាកំណើត និងថ្នាំបញ្ចុះសម្ពាធឈាម។

ចំណាយពេលនៅជាមួយមិត្តភក្តិច្រើនពេក

ពិតណាស់ការលេងសប្បាយជាមួយមិត្តភក្តិគឺជារឿងល្អ។ យ៉ាណាមិញ វាអាចធ្វើឱ្យចំណង់ផ្លូវភេទចុះខ្សោយបាន។ ការចំណាយពេលនៅជាមួយមិត្តភក្តិច្រើន អាចធ្វើឱ្យអស់កម្លាំង នឿយហត់ និងខ្សោយអារម្មណ៍ចង់នៅជិតគ្នាបាន។

លេងអ៊ីនធើណេតពេលគេង

មានរឿងតែពីរគត់ដែលគូរ ស្វាមីភរិយាធ្វើក្នុងបន្ទប់គេងនោះគឺការគេង និងរួមភេទ។ រឿងគ្រប់យ៉ាងដែលទាក់ទងនឹងការងារ ឬទំនាក់ទំនងសង្គមមិនគួរណាដាក់បញ្ចូលទៅក្នុងការងារបន្ទប់គេងឡើយបើសិនជាអ្នកចង់រក្សាចំណង់ ទំនាក់ទំនងជាមួយគ្នាកាន់តែស្អិតរមួត។

គេងមិនគ្រប់គ្រាន់

បើសិនជាអ្នកមិនចង់បាត់បង់ចំណង់ផ្លូវភេទនោះទេ អ្នកគួរតែធ្វើយ៉ាងណាគេងឱ្យបានគ្រប់គ្រាន់គឺចាប់ពី ៧ ទៅ៨ម៉ោងក្នុងមួយយប់។ ការគេងមិនគ្រប់គ្រាន់អាចធ្វើឱ្យឡើងទម្ងន់ ជាពិសេសខ្សោយចំណង់ផ្លូវភេទតែម្តង៕

ប្រភព៖ www.health.com.kh