កង្វះវីតាមីន D ទើបធ្វើឱ្យ គ្មានអារម្មណ៍ រឿងលើគ្រែ

កង្វះវីតាមីន D ទើបធ្វើឱ្យ គ្មានអារម្មណ៍ រឿងលើគ្រែ

រាងកាយរបស់យើងម្នាក់ៗទទួលបានវីតាមីន D ៨០ភាគរយពីការប៉ះពាល់នឹងពន្លឺព្រះអាទិត្យ ក្នុងនោះលិង្គក៏ត្រូវការវាដែរ។ តាមការសិក្សាមួយបានឱ្យដឹងថា ការកង្វះវីតាមីន D ប្រហែលជានាំឱ្យខ្សោយខាងការងារលើគ្រែ ឬលិង្គមិនអាចឡើងរឹងបាន។ តាមពិត កាំរស្មីពន្លឺព្រះអាទិត្យ និងការបឺតស្រូបវីតាមីន D គឺជារឿងសំខាន់មួយដើម្បីទទួលបានចំណង់ផ្លូវភេទខ្ពស់។ ការកង្វះវីតាមីន D ក៏អាចនាំឱ្យគ្មានកូនបានដែរ។ ចាប់តាំងពីលិង្គមិនអាចឡើងរឹងគឺជាជំងឺសរសៃឈាមមក រឿងគ្រប់យ៉ាងដែលអាចត្រឡប់ទៅភាពដើមវិញ ឬបង្ការការខូចខាតសរសៃឈាមបាននោះ វាអាចនឹងកាត់បន្ថយការប្រឈមនឹងអាការៈលិង្គមិនឡើងរឹងបាន។

ហេតុអ្វីបានជាវីតាមីន D មានសារៈសំខាន់?
ជំងឺលើសសម្ពាធឈាម នងិជំងឺបេះដូងសរសៃឈាមគឺជា ហេតុផលញឹកញាប់មួយដែលនាំឱ្យលិង្គមិនអាច ឡើងរឹងបាន។ ចាប់តាំងពីជំងឺលើសសម្ពាធឈនាំឱ្យខូចខាតដល់សរសៃឈាមមក ការប្រឈមនឹងអាការៈលិង្គមិនឡើងរឹងឃើញថាកើនឡើងយ៉ាងខ្ពស់លើ អ្នកជំងឺនេះតែម្តង។ ថ្នាំបំប៉នវីតាមីន D ឬការទទួលបានវីធម្មជាតិអាចការពារការខូចខាតសរសៃឈាមបាន ដូច្នេះវាក៏អាចបង្ការអាការៈលិង្គមិនព្រមងើបនៅវ័យក្មេងបានដែរ។ សារធាតុសម្គាល់ការរលាក C-reactive Protein (CRP) នឹងឡើងខ្ពស់ចំពោះអ្នកជំងឺដែលមានបញ្ហាលិង្គមិនឡើងរឹង។ ដូច្នេះហើយ ដើម្បីបង្ការភាពងាប់លិង្គ អ្នកត្រូវតែធ្វើយ៉ាងណាទប់ស្កាត់ការរលាកឱ្យបាន។ តាមការសិក្សាបានឱ្យដឹងថា វីតាមីន D ជួយកាត់បន្ថយចំនួន CRP បាន ដូច្នេះវាក៏គ្រប់គ្រងដំណើរការនៃការលិង្គមិនឡើងរឹងបានដែរ។

ការសិក្សាផ្សេងទៀតបានរកឃើញទៀតថា ខណៈពេលដែលមានមូលហេតុជាច្រើននៃអាការៈលិង្គមិនឡើងរឹងដូចជា ជំងឺភ្លេចភ្លាំងពេលចាស់ជារា ជំងឺតម្រងនោមរ៉ាំរ៉ៃ ជំងឺទឹកនោមផ្អែម ការធាត់ជ្រុល ជំងឺ Parkinson នោះ តែអាការៈជំងឺទាំងអស់នេះក៏សុទ្ធសឹងតែទាក់ទងនឹងការកង្វះវីតាមីន D ទាំងអស់។ ដូច្នេះហើយ ការពង្រឹងកម្រិតនៃវីតាមីន D ប្រហែលជាជួយបង្ការបញ្ហាលិង្គមិនឡើងរឹងលើអ្នកជំងឺខាងលើនេះបាន។ ការបឺតស្រូបវីតាមីន D ពីធម្មជាតិ ឬប្រើថ្នាំបំប៉នបន្ថែមបានគ្រប់គ្រាន់ ពិជាអាចជំរុញដល់ចំណង់ផ្លូវភេទឡើងវិញបាន៕