បុរស​ម្នាក់​ដេកស្លាប់​ក្នុង​បន្ទប់​ខារ៉ាអូខេ​សង្ស័យ​លេង​ថ្នាំ​ជ្រុល​

Doliprane TVC

​សាកសព​បុរស​ម្នាក់​ត្រូវបាន​គេ​ដឹក​ចេញមកក្រៅ​យ៉ាង​លឿន និង មានការ​លាក់លៀម​ជាទីបំផុត កាលពី​វេលា​ម៉ោង ១៥ និង​០០​នាទី ថ្ងៃទី​០៨ ខែកុម្ភ ឆ្នាំ​២០១៦ ។ សាកសព​បុរស​ខាងលើ​ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់​ក្នុង​បន្ទប់ទឹក ក្នុង​ក្លិប​កំសាន្ត រ៉ា​អូ​ខេ យីហោ KTV K1 (​ខា​រ៉ា​អូរ​ខេ​វ័ន​)​ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន ១ សង្កាត់ និង ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បុរស​ដែល​ស្លាប់ នោះ​មានឈ្មោះ ឌី គឹម​សែ ភេទ​ប្រុស អាយុ ៣០ ឆ្នាំ រស់នៅ​ភូមិ​បា​លិ​លេ​យ្យ ២ សង្កាត់​និង ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ ។

យោងតាម​ប្រភពពី​ប៉ូលីស​បាន​ឲ្យ​ដឹងថា បុរស​ដែល​ស្លាប់​ខាងលើនេះ សង្ស័យ​ប្រើប្រាស់​ថ្នាំញៀន​ហួសកំណត់ ទើប​បណ្តាល​ឲ្យ​ដាច់​ស​សៃ​ឈាម​គាំងបេះដូង​ស្លាប់​បែបនេះ ។ ពាក់​ព​ន្ធ័ និង ករណី​ស្លាប់​បុរស​ខាងលើ​នេះដែរ ហាក់​មានរឿង​អាថ៌កំបាំង​ជាច្រើន​នៅ​ជុំវិញ​ការស្លាប់​នោះ ព្រោះ​សាកសព​ត្រូវបាន​ម្ចាស់​ហាង​ចេញ​បញ្ជា​ឲ្យ​ចាត់ការ​យ៉ាង​លឿន​បំផុតទៀតផង ហាក់​មិន​ចង់​ឲ្យ​សាច់រឿង​បែកធ្លាយ​ចេញទៅ​ក្រៅ ។

បុរស​ម្នាក់​ដេកស្លាប់​ក្នុង​បន្ទប់​ខារ៉ាអូខេ​សង្ស័យ​លេង​ថ្នាំ​ជ្រុល​

ពលរដ្ឋ​នៅ​ជុំវិញ​ហាង​ខារ៉ាអូខេ​ខេ​វ​ន្ត័​បាន​ឲ្យ​ដឹងថា ហាង​ខារ៉ាអូខេ​ហ្នឹង​​ឧស្សាហ៍​ឃើញ​មាន​ខ្មោច​ស្លាប់​ញឹក​ញ៉ាប់​ណាស់ ដូច​កាលពីមុន​មេការ​ស្រី​ម្នាក់​ក៏បាន​ស្លាប់​ដូចនេះ​ដែរ ហើយ​ត្រូវ​ថៅកែ​ហាង​ឈ្មោះ​សៅ​នោះ បញ្ជា​ឲ្យ​ដឹក​សព​ចេញ​ដោយ​មិនបាន​ទាំង​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹង​ទៀតផង ។ ដោយឡែក​ប្រភព​ផ្សេងទៀត​បាន​ឲ្យ​ដឹងថា ក្លិប​កំសាន្ត​ខារ៉ាអូខេ​ខេ​វ​ន្ត័​នោះ​ក៏មាន​លួចលាក់​បើក​សេវាកម្ម​វ៉ៃ​សិច​ដែរ ប្រភព​បាន​បន្តថា តម្លៃ​សេ​វ៉ា​កម្ម​វ៉ៃ​សិច​នៅក្នុង​ក្លិប​ខារ៉ាអូខេ​នោះ មួយ​លើក​មានតម្លៃ​ទាប​បំផុត​ត្រឹម ១៥០០ ប្រាក់​សៀម និង​ខ្ពស់បំផុត​​ត្រឹម ១៥០ ដូ​ល្លារ ហើយ​ទីតាំង​ដែល​ផ្តល់​សេវា​ផ្លូវភេទ​នោះ នៅ​ជា​ន់ទី ០២ នៃ​អគារ​
​ខារ៉ាអូខេ​នោះ ។

ពាក់​ព​ន្ធ័​និង​ករណី​ស្លាប់​បុរស​ឈ្មោះ ឌី​គីម​សែ នោះ ប្រភពព័ត៌មាន​មួយ​បាន​ឲ្យ​ដឹងថា គ្រូពេទ្យ​បាន​ពិនិត្យ​សព​នោះដែរ ហើយ​ថា ជនរងគ្រោះ​ស្លាប់​ដោយសារតែ​ជំងឺ​ក្រពះ ព្រោះ​តាម​ការពិនិត្យ​នៅលើ​ខ្លួន​របស់​សាកសព​បាន​ប្រទះឃើញ​ឈាម​ហូរ​តាម​​មាត់ និង គូទ និង គ្មាន​ស្លាកស្នាម​អ្វី​នៅលើ​ខ្លួន​សព​នោះឡើយ ពេទ្យ​បានកត់សំគាល់​ដំបូង​ថា ការស្លាប់​របស់​បុរស​ខាងលើនេះ​គឺ ស្លាប់​ដោយសា​ជំងឺ​ក្រពះ​យ៉ាងពិត​ប្រាកដ ។

បុរស​ម្នាក់​ដេកស្លាប់​ក្នុង​បន្ទប់​ខារ៉ាអូខេ​សង្ស័យ​លេង​ថ្នាំ​ជ្រុល​

ចំណែក​ម្ចាស់​ហាង​ខារ៉ាអូខេ​ខេ​វ​ន្ត័ នៅ​ព្រឹក​ថ្ងៃទី​០៩ ខែកុម្ភ​នេះ មិនអាច​ទាក់ទង​សុំ​ឲ្យ​លោក​បំភ្លឺ​បានទេ ពាក់ព័ន្ធ​ការស្លាប់​របស់​បុរស​ខាងលើនេះ ដោយ​ទូរ​សព្ទ័​មិន​ចូល ។​លោក​អ៊ុំ សុផល អធិការនគរបាល​ក្រុង​ប៉ោយប៉ែត​ក៏​មិនទាន់​អាចទាក់ទង​សុំ​ឲ្យ​លោក​បំភ្លឺ​បាន​នៅឡើយ ជុំ​ការស្លាប់​របស់​បុរស​ឈ្មោះ ឌី គីម​សែ នេះ ៕​សុថា​ត់​