ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តស្ទឹងត្រែ​ង ៖ ​កាលពី​ព្រឹក​ថ្ងៃ​ទី​១០ ​កុម្ភៈ​ ២០១៦​ កម្លាំង​​កងរាជអាវុធហត្ថ​បាន​​បញ្ជូន​ជនសង្ស័យ​​ម្នាក់ទៅ​កាន់​​សាលា​ដំបូង​ក្រោយ​​ពី​ធ្វើ​សកម្មភាព​​ចាប់រំលោភ​បូក​លើ​ក្មេង​ស្រី ​ជា​អនីតិជន​វ័យ​១៦​ឆ្នាំ​​បាន​សម្រេច ​កាលពី​យប់​ថ្ងៃ​ទី​៨ ​កុម្ភៈ ​២០១៦ ​នៅ​ស្រុក​សៀម​​ប៉ា​ង​។ ​ជនសង្ស័យ​ឈ្មោះ​ធិ តក់ ​អាយុ​២៥​ឆ្នាំ​ ជាអ្នក​​ធ្វើស្រែ មានទីលំ​​នៅ​ភូមិស្រែប្ញ​ស្សី ឃុំ​ស្រែ​សំបូរ ស្រុក​សៀម​ប៉ា​ង។ ​

គួររំលឹកថា កាលពី​យប់​ថ្ងៃ​កើតហេតុ​ ជនសង្ស័យ​រួម​ជាមួយ​ឪពុកមា​ បាន​ទៅ​ហូបសាច់​គោដុត​​នៅ​ហាង​សប្បាយ​មែន​ស្ថិ​ត​នៅ​ភូមិ​សៀម​ប៉ា​ង ។ ​ក្រោយពី​ការ​ហូប​ចុក​ និង​ស្រវឹង​បន្តិចមក ​ជនសង្ស័យ​ក៏​បាន​បបួល​ក្មេង​ស្រី​រត់​តុ​នៅ​ក្នុង​ហាង​នោះ​ទៅ​ក្រៅ ​និង​ឲ្យ​លុយ​​ចំនួន​១០០​ដុល្លារ ​តែ​ជន​រង​គ្រោះ​បាន​ប្រកែក​មិន​​ទៅ​​ ។ លុះ​មួយសន្ទុះ​ក្រោយមក​ ជនសង្ស័យ​បាន​លួងលោម​ជន​រង​គ្រោះ​ម្តង​ទៀត​ ដោយ​យក​លេសថា ​ជូន​រូបគេ​ទៅ​យក​មិត្តភក្តិ​​មក​ហូប​សាច់​គោ​ដុត​ជាមួយ ទើប​ជន​រង​គ្រោះ​ទៅជាមួយ​។

ប្រភព​​ដដែល​បន្ត​ថា ​បន្ទាប់​ពី​ជនសង្ស័យ​ឌុ​ប​​ជន​រង​គ្រោះ​ទៅ​យក​មិត្ត​ភក្តិ​​វិល​ត្រឡប់​មក​ហាង​លក់​​សាច់​គោដុត​វិញ មក​ដល់​ពាក់​កណ្តាលផ្លូវ​​ព្រៃ​ស្ងាត់​ ជនសង្ស័យ​បាន​ឈប់​ម៉ូតូ​និយាយ​ទូរស័ព្ទ​ ខណៈនោះ​ជនសង្ស័យ​បាន​ស្ទុះ​ទៅ​អោប​នាង​រង​គ្រោះ​នៅ​លើ​ម៉ូតូ​និង​ផ្តួល​នាង​ទៅ​លើ​ដី​ រួច​ធ្វើ​សកម្មភាព​ចាប់រំលោភ តែ​នាងរង​គ្រោះ​គំរាម​ថា ខ្លួន​បាន​ទូរស័ព្ទ​ប្រាប់​ថៅកែ​ហាង​រួច​ហើយ ទើប​ធ្វើ​ជន​សង្ស័យ​ទាំង​២​នាក់​នោះ​ ផ្អាក​សកម្មភាព​រួច​ឌុ​ប​នាង​បន្ត​​ទៅ​ហាង​បាន​ប្រហែល​២​គីឡូម៉ែត្រ​ ពី​ហាង​ជនសង្ស័យ​ទាំង​ពីរ​បាន​ឈប់​ម៉ូតូ​ជា​លើក​ទី​២ ​រួច​ចាប់​ផ្តួល​នាង​ទៅ​លើ​ដី ​និង​រួម​គ្នា​ចាប់​សម្រាត​ខោ​រំលោភ​បូក​លើ​នាងរង​គ្រោះ​ បាន​សម្រេច​ទាំង​២​នាក់ ​ទើប​ឌុ​ប​នាង​មក​​ហាង​វិញ។ ខណៈ​ដល់​ហាង​ នាងរង​គ្រោះ​បាន​យំ​ស្រែ​កថា​ ជនសង្ស័យ​ទាំង​២​ចាប់​នាង​រំលោភ​ គ្រានោះ​ជនសង្ស័យ​ម្នាក់​បាន​ជិះ​ម៉ូតូ​គេចខ្លួនបាត់ ​នៅ​សល់​តែ​ម្នា​ក់ ក៏ត្រូវ​គេ​ឃាត់ខ្លួន​តែ​ម្តង​។