ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

ខេត្តកណ្តាល ​៖ ​យ៉ាង​​ហោច​​ណាស់​ក៏​​​មាន​មនុស្ស​៣​នាក់​​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ និង​២​នាក់​ទៀត​រង​របួសធ្ងន់ ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍រវាង​ម៉ូតូ​បុក​ម៉ូតូ ​កាលពី​វេលា​ម៉ោងជាង​៧​យប់ថ្ងៃ​ទី៩ ​កុម្ភៈ ​២០១៦ ​នៅ​លើ​​ផ្លូវ​ជាតិ​លេខ​២ ​ស្ថិត​ក្នុងភូមិ​ព្រែក​ហូរ​លិច សង្កាត់​ព្រែក​ហូរ ក្រុង​តា​ខ្មៅ ​។

​ប្រភព​ព័​ត័​មានបាន​ឱ្យ​ដឹង​ថា​ ​មុន​ពេល​កើត​ហេតុ​ គេ​ឃើញ​ម៉ូតូ​ម៉ាក​ហុងដាជិះ​គ្នា​៣​នាក់​​​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ២ ​​ទិស​ដៅពី​លិច​ទៅ​​កើត​ក្នុង​ល្បឿន​លឿន​ លុះ​មក​ដល់​ចំណុច​​កើត​ហេតុ​ក៏​​បុក​ជាមួយ​ម៉ូតូ​ម៉ាកវ៉េវ​​ជិះ​គ្នា​២​នាក់​បញ្ច្រាស​ទិសគ្នាបើក​លឿន​​ដែរ ​ពេញ​ទំហឹង​បណ្តាល​ឱ្យ​​​​មានអ្នក​ស្លាប់​និង​រង​របួសធ្ងន់​ទាំង​៥​នាក់​តែ​ម្តង។

​មន្ត្រី​ប៉ូលិស​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ដែល​បើកបរ​ម៉ូតូម៉ាក​​វ៉េវ ​បាន​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​ចាក់​អង្រែ ចំណែក​២​នាក់​ទៀត​ដែល​ជិះ​ម៉ូតូ​​ម៉ាក​ហុងដា​​ បាន​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​ជ័យ​ជំនះ ​ក្រុង​តា​ខ្មៅ ។

​​ក្រោយ​កើតហេតុ ​​ម៉ូតូ​ទាំង​២គ្រឿង​ ត្រូវ​បាន​សមត្ថកិច្ច​ដឹក​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ ដើម្បី​រង់ចាំ​ការ​ដោះស្រាយ ​៕