អាជ្ញាធរ​ហាម​ដុត​ផាវ តែ​មនុស្ស​មួយចំនួន​ហៅ​ម៉ុង​សា​យមក​លោត ដុត​ទាំង​ផាវ ថែមទាំង​មាន​ប៉ូលិស ឈរ​ការពារ​ទៀត​

​សៀមរាប: បន្ទាប់ពី​ចូលឆ្នាំ​ប្រពៃណី​ជនជាតិ​ចិន បាន​កំពុង​ចូល និង​បញ្ចប់​នៃ​ពិធីបុណ្យ គេ​បានឃើញ​មនុស្ស​មួយចំនួន​នៅក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប បាន​ជួល​ម៉ុង​សាយ​ឲ្យ​មក​លោត​នៅ ផ្ទះ សណ្ឋាគារ ផ្ទះសំណាក់ ក្រុមហ៊ុន ហាង ដើម្បី​យក​ហុងស៊ុយ និង​ពិធី​លោត​ម៉ុង​សាយ​នោះ ក៏មាន​ដុត​ផាវ​ទាំង​ខ្សែៗ និង​មាន​ហៅ​ប៉ូលីស​មកឈរ​ការពារ​ឲ្យ​ទៀតផង ខណៈពេល​ដេ​ល​អាជ្ញាធរ​ក្រុង ខេត្តសៀមរាប បាន​ហាមប្រាម​មក​ឲ្យ​ប្រជាពលរដ្ឋ​ទូទៅ​មានការ​ដុត​ផាវ​។​

​ចាប់ពី​ព្រឹក​ព្រលឹម​ថ្ងៃទី​៨ ដល់​ថ្ងៃទី​៩ ខែកុម្ភៈ​នេះ ម៉ុង​សាយ​បានចាប់ផ្តើម​លោត​ជាមួយ នឹង​សំលេង​ផាវ​ផ្ទុះឡើង​កក្រើក​នៅ​កន្លែង​លោត​ម៉ុង​សាយ និង​មាន​នគរបាល​២ ទៅ​៣​នាក់​បាន​ឈរ ការពារ​នៅ​គោលដៅ​លោត​ម៉ុង​សាយ​នីមួយៗ ដោយ​មិនមាន​ឃើញ​សមត្ថកិច្ច​ធ្វើការ​ហាមឃាត់​ទេ​។

​ការ​លោត​ម៉ុង​សាយ ហើយ​ដុត​ផាវ នៅតាម​បណ្តា​សណ្ឋាគារ ផ្ទះសំណាក់ ក្រុមហ៊ុន​ខាងលើ នៅ​ក្រុង​សៀមរាប គឺ​ពួកគេ​អាច​ដុត​ឲ្យ​ស្របច្បាប់ ព្រោះថា​មាន​នគរបាល​ការពារ ប៉ុន្តែ​សំរាប់​ប្រជា ពលរដ្ឋ​ទូទៅ​ដែល​លួច​ដុត​ផាវ​រប៉េះរប៉ោះ បើ​មិន​ប្រយ័ត្ន​ទេ​ច្បាស់​ជា​ប៉ូលីស​ឃាត់ខ្លួន​យកមក​អប់រំ និង​ផាកពិន័យ​ជាក់​ជាមិនខាន ព្រោះថា​ការដុត​ផាវ​នោះ មិន​គោរព​សារា​ចរណ៍​របស់​សាលាក្រុង​សៀមរាប ខេត្តសៀមរាប​។​

​ប៉ុន្តែ​ចំណែក​គោលដៅ​លោត​ម៉ុង​សាយ បែរជា​គេ​គ្រប់គ្នា​បាន​ដុត​យ៉ាង​កងរំពង​គ្មានអ្វី​ភិតភ័យ រឺ​កោតខ្លាច​សមត្ថកិច្ច​ទេ ដោយ​គេ​មិនដឹងថា​មូលហេតុ​អ្វី​ច្បាស់លាស់ នៃ​គោលដៅ​លោត​ម៉ុង​សាយ នោះ មានការ​ដុត​ផាវ​ដោយ​មិន​ភ័យខ្លាច ហើយ​មាន​នគរបាល​ការពារ​។ ចំពោះ​ករណីនេះ​ប្រជា​ពល រដ្ឋ គាត់​ដែល​គោរព​ច្បាប់​បាន​សួរ​មកវិញ​ថា តើ​មាន​ក្រុង ឬ​ខេត្ត​ណា​ដូច​ខេត្តសៀមរាប​ដែរ​ឬ​យ៉ាង ណា​? ចំពោះ​ករណីនេះ​យើង​មិនអាច​ទាក់ទង​សុំ​បំភ្លឺ​បានឡើយ​ពី​សាលាក្រុង​សៀមរាប ខេត្ត​សៀម រាប​នៅ​ថ្ងៃទី​០៩ ខែកុម្ភៈ​នេះ​៕