យុវជន​បាន​៤​នាក់​ផឹកស៊ី​ស្រែក​ឡូឡា រំខាន​គេឯង ត្រូវ​ប៉េអឹម​ចាប់​ឃាត់ខ្លួន​

បន្ទាយមានជ័យ: ​យុវជន​មួយក្រុម​មាន​គ្នា​៤​នាក់​ផឹកស៊ី​ស្រវឹង​ស្រែក​ឡូឡា​រំខាន​ដល់​នាក់​ជិតខាង ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ចំនួន​៤​នាក់​ចាប់​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​១១​និង​១០​នាទី ថ្ងៃទី​៩​ខែកុម្ភៈ​ឆ្នាំ​២០១៦​។​

​លោក ងួន ភិរម្យ មេបញ្ជាការរង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​មង្គល​បូរី​បាន​ឲ្យ​ដឹងថា ប្រតិបត្តិ​ការឃាត់ខ្លួន​យុវជន​ទាំង​៤​នាក់ ត្រូវបាន​អាវុធហត្ថ​ស្រុក បញ្ជូនមក​អាវុធហត្ថ​ខេត្ត​។

​យុវជន​ទាំង​៤​នាក់​ត្រូវបាន​កម្លាំង​ជំនាញ​អាវុធហត្ថ​ខេត្ត​ធ្វើ​កោសល​វិ​ច្ច័​យ​លើទឹក​នោម រកឃើញ​សារធាតុ​ញៀន ជា​លទ្ធផល​វិជ្ជមាន​។​

​លោក​អ៊ិន បារាំង នាយការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន​បានអោយដឹងថា យុវជន​ទាំង​៤​នាក់​មានឈ្មោះ ១ ម៉ិ​ញ សុ​ផា​ណា  អាយុ​១៦​ឆ្នាំ​។ ២. ឈ្មោះ សូរ ឆៃ​នុ​ន អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​គោក​ទន្លាប់ ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​។​

៣/​ឈ្មោះ ផល សុផាត ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​សំរោង​ពេន ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​៤/​ឈ្មោះ ជា វ៉ាន់​ហេង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​ខ្ទុ​ម​រាយ ឃុំ​រហាត់ទឹក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​។​

​លោក​អ៊ិន បារាំង​បាន​បន្តថា ក្រោយ​ការសួរនាំ​ជនសង្ស័យ​ទាំង​៤​នាក់​ពិត​បាន​ស្រែក​ឡូឡា​ពិតប្រាកដ កសាង​សំណុំរឿង​បញ្ជូន តុលាការខេត្ត​តាមផ្លូវ​ច្បាប់​៕

យុវជន​បាន​៤​នាក់​ផឹកស៊ី​ស្រែក​ឡូឡា រំខាន​គេឯង ត្រូវ​ប៉េអឹម​ចាប់​ឃាត់ខ្លួន​

យុវជន​បាន​៤​នាក់​ផឹកស៊ី​ស្រែក​ឡូឡា រំខាន​គេឯង ត្រូវ​ប៉េអឹម​ចាប់​ឃាត់ខ្លួន​