បុរស​ម្នាក់​មានទំនាស់​ជាមួយ​ប្រពន្ធ​ចងក​សម្លាប់ខ្លួន​

សៀមរាប: បុរស​ជា​កម្មករសំណង់​ម្នាក់ មានទំនាស់​ពាក្យសំដី​ជាមួយ​ប្រពន្ធ តូចចិត្ត​ផឹកស្រា​ស្រវឹងចងក​ធ្វើអត្តឃាត ។ ហេតុការណ៍​​ភ្ញាក់ផ្អើល​និង​ប្រទះឃើញ​នេះ បានកើត​ឡើងកាលពី​វេលា​ម៉ោ​៦​ព្រឹក ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ចំណុច​ក្រុមទី​២ ភូមិ​គី​រីមាន​ន្ទ សង្កាត់​អំពិល ក្រុង​សៀមរាប​។​

​មន្ត្រី​អាវុធហត្ថ បាន​ឲ្យ​ដឹងថា បុរស​ដែល​បាន​ចងក​សម្លាប់ខ្លួន ឈ្មោះ ឡុង សារិទ្ធ ភេទប្រុស អាយុ​៤៧​ឆ្នាំ មុខរបរ​កម្មករសំណង់ ។ មូល​ហេតុដែល​បណ្តាលអោយ​បុរសខាងលើ ដាច់ចិត្ត​ចងក​សម្លាប់ខ្លួន​បែបនេះ មកពី​មានទំនាស់​ជាមួយ​។​

​ក្រោយពី​កើតហេតុ​និង​ទទួល​ព័ត៌មាន​ភ្លាម កម្លាំង​ជំនាញ បាន​ចុះមក​អន្តរាគមន៍ ពិនិត្យលើ​ខ្លួន​សាកសព ពុំ​ឃើញ​មាន​អ្វី​ប្លែក​នោះទេ ​ហើយ​បាន​សន្និដ្ឋានថា ពិតជាស្លាប់​ដោយ​ចងក មែន​រួច​ក៏​ប្រគល់​អោយទៅ​ក្រុមគ្រួសារ ចាត់ចែង​ថ្វើ​បុណ្យតាម​ប្រពៃណី​៕R