ភឿង សកុណា៖ ភាពយន្ត Angelina ពាំនាំនូវ តថភាពប្រវត្តិសាស្រ្ត របស់កម្ពុជាទៅកាន់ពិភព លោកទាំងមូល

ភ្នំពេញ៖ ភាពយន្ត«ដំបូងបង្អស់ គេសម្លាប់ឪពុកខ្ញុំ» គឺជាសាច់រឿងមួយ ក្លាយជាប្រធានបទដ៏គួរឲ្យចាប់អារម្មណ៍បំផុតពីសំណាក់ប្រជាជនកម្ពុជា និងបរទេសផងដែរ ។

ពាក់ព័ន្ធនឹងភាពយន្ត ដែលកំពុងផលិតឡើងដោយ Angelina Jolie តារាហូលីវ៉ូដ ដ៏ល្បីសូម្បីតែ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានគាំទ្រ និងសរសេរលើហ្វេសប៊ុក របស់សម្តេច កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៦ ឲ្យដឹងថា «ការចូលរួមផលិតខ្សែភាពយន្ត ឯកសារស្តីពីប្រវត្តិជីវិត ក្នុងប្រល័យពូជសាសន៍របប ប៉ុលពត (១៩៧៥-១៩៧៩) ដែលកំពុងរៀបចំដោយ លោកស្រី Angelina Jolie តារាភាពយន្ត Hollywood អាមេរិក គឺពិតជាមានសារៈប្រយោជន៍ដល់ការយល់ដឹងបន្ថែម អំពីជីវិតតស៊ូរស់នៅពិត ក្នុងរបបវាលពិឃាត។ ដោយសារសង្រ្គាម និងការកាប់សម្លាប់ ការបង្ខំធ្វើការលើសកម្លាំង ការបង្អត់អាហារនៅក្រោមការដឹកនាំរបស់ ប៉ុល ពត ទើបធ្វើអោយពលរដ្ឋខ្មែរជាច្រើន លាននាក់ត្រូវបានស្លាប់យ៉ាងអាណោចអាធម្មក្នុងរយៈពេល ៣ ឆ្នាំ ៨ ខែ២០ ថ្ងៃ។ យុវជនខ្មែរដែលកើតមិនទាន់មួយចំនួន គឺមិនប្រាកដជាមិនជឿថាខ្មែរយើង មានរបបបែបនេះកើតមាននៅលើទឹកដីកម្ពុជា។ អ្វីដែលកើតឡើងនៅពេលនោះ គឺយើងមិនអោយកើតឡើងជាបន្តទៀត នៅលើទឹកដីកម្ពុជា ក៏ដូចជានៅតាមបណ្តាប្រទេសផ្សេងៗទៀត។

ប្រទេសជាតិយើង នៅពេលនេះគឺកំពុងបោះជំហានឆ្ពោះទៅមុខក្រោមម្លប់សន្តិភាព និងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត សម្តេចតេជោ ហ៊ុន សែន ដែលជាទីសង្ឃឹមរបស់កម្ពុជាទាំងមូល។ យើងរួមគ្នាថែរក្សា ការពារសន្តិភាព ដើម្បីកម្ពុជាកាន់តែរីកចម្រើនលូតលាស់ខ្ពស់ត្រដែតទៅមុខជានិច្ច។ សន្តិភាព បានផ្តល់ឱកាសដល់បរទេសមកកំសាន្ត មកប្រកបអាជីវកម្ម និង មកផលិតខ្សែភាពយន្តនៅក្នុងប្រទេសយើងដូចជាតារាហូលីវូដនេះជាដើម»។

ដោយឡែក នៅរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦ នេះ អ្នកស្រី ភឿង សកុណា រដ្ឋមន្ត្រីវប្បធម៌ និងវិចិត្រសិល្បៈ បានសរសេរនៅលើ ហ្វេសប៊ុករបស់អ្នកស្រីឲ្យដឹងថា «ការជួបពិភាក្សាជាមួយតារា Hollywood អ្នកស្រី Angelina ស្តីពីសកម្មភាពថតខ្សែភាពយន្តនៅទីរួមខេត្តបាត់ដំបង។ គ្រប់ខ្សែភាពយន្តបរទេសនានា ដែលមកថតនៅកម្ពុជាមិនគ្រាន់តែជួយ រួមចំណែកក្នុងការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យភាពយន្ត និងការនាំចូលរូបិយប័ណ្ណមកក្នុងប្រទេសប៉ុណ្ណោះទេតែក៏

គឺជាការពាំនាំនូវតថភាពប្រវត្តិសាស្រ្តរបស់កម្ពុជា ទៅកាន់ពិភពលោកទាំងមូល ជាការបង្ហាញនូវស្នាមញញឹមដ៏ស្មោះត្រង់ របស់ប្រជាជនយើងដែលកំពុងរស់ក្នុងសុខសន្តិភាពដ៏ពេញលេញមួយ ដែលកើតឡើងពីនយោបាយ ឈ្នះ-ឈ្នះ និងការចូលរួមដោយសស្រាក់សស្រាំរបស់ប្រជាជនកម្ពុជាគ្រប់ៗរូប។សូមចូលរួមគ្រប់ៗគ្នា ដើម្បីប្រែក្លាយកម្ពុជាឲ្យទៅជាដែនដីនៃការស្វាគមន៍មួយសម្រាប់ការថតខ្សែ ភាពយន្តជាតិ និងអន្តរជាតិគ្រប់ប្រភេទ»។

បើតាមប្រភពឆ្លើយឆ្លងព័ត៌មាន ជាមួយនឹងមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានឲ្យដឹងថា «សម្រាប់សាច់រឿងដែលផលិតឡើងដោយ Angelina Jolie ដែលថតនៅបាត់ដំបងនេះ ត្រូវបានរិតត្បិតយ៉ាងខ្លាំង ដោយមិនឲ្យមានអ្នកឈរមើល និងសូម្បីតែថតសកម្មភាព ដែលកំពុងថតរឿង ក៏មិនឲ្យថតនោះឡើយ ទោះស្ថិតក្នុងស្ថានភាពថតបែបណាក៏ដោយ ព្រោះតម្រូវត្រូវការប្លង់ឲ្យមានភាពស្ងាត់ជ្រងំ ឲ្យដូចបេះបិទ ក្នុងស្ថានភាពរបបប៉ុលពត  ហើយប្លង់ដែលកំពុងថតនៅ បាត់ដំបង ជាប្លង់ដែលប៉ុលពត វាយចូលទីក្រុងភ្នំពេញ»  ៕

ភឿង សកុណា៖ ភាពយន្ត Angelina ពាំនាំនូវ តថភាពប្រវត្តិសាស្រ្ត របស់កម្ពុជាទៅកាន់ពិភព លោកទាំងមូល

ភឿង សកុណា៖ ភាពយន្ត Angelina ពាំនាំនូវ តថភាពប្រវត្តិសាស្រ្ត របស់កម្ពុជាទៅកាន់ពិភព លោកទាំងមូល

ភឿង សកុណា៖ ភាពយន្ត Angelina ពាំនាំនូវ តថភាពប្រវត្តិសាស្រ្ត របស់កម្ពុជាទៅកាន់ពិភព លោកទាំងមូល

ភឿង សកុណា៖ ភាពយន្ត Angelina ពាំនាំនូវ តថភាពប្រវត្តិសាស្រ្ត របស់កម្ពុជាទៅកាន់ពិភព លោកទាំងមូល

ភឿង សកុណា៖ ភាពយន្ត Angelina ពាំនាំនូវ តថភាពប្រវត្តិសាស្រ្ត របស់កម្ពុជាទៅកាន់ពិភព លោកទាំងមូល

ភឿង សកុណា៖ ភាពយន្ត Angelina ពាំនាំនូវ តថភាពប្រវត្តិសាស្រ្ត របស់កម្ពុជាទៅកាន់ពិភព លោកទាំងមូល

ភឿង សកុណា៖ ភាពយន្ត Angelina ពាំនាំនូវ តថភាពប្រវត្តិសាស្រ្ត របស់កម្ពុជាទៅកាន់ពិភព លោកទាំងមូល

ប្រភព៖www.lookingtoday.com