កម្ពុជា​នឹង​ទទួល​ក្បួន​រថយន្ត​ផ្សងព្រេង​របស់​ក្រុម​មហាសេដ្ឋី​ចំនួន៣ប្រទេស​នៅ​ចុងឆ្នាំ​នេះ

សៀមរាប៖ ក្បួន​រថយន្ត​ផ្សងព្រេង​របស់​ក្រុម​មហាសេដ្ឋី​មួយក្រុម ដែលមាន​បី​ប្រទេស ក្នុងនោះ​មាន​កម្ពុជា ថៃ និង​មី​យ៉ាន់​ម៉ា នឹង​រៀបចំ​នៅ​ដើមខែ​វិច្ឆិកា​ខាងមុខនេះ។ កម្មវិធី​ដំណើរ​កម្សាន្ត​តាម​រថយន្ត និង​បែប​ផ្សងព្រេង​នេះ គ្រោង​នឹង​ចាប់ផ្តើម​ពី​ប្រទេស​កម្ពុជា និង​បញ្ចប់​នៅ​ទីក្រុង រ៉ុង​ហ្គូ​ន ប្រទេស​មី​យ៉ាន់​ម៉ា។

ក្នុង​ពិធី​បូកសរុប​ការងារ​ប្រចាំឆ្នាំ២០១៥ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប លោក ង៉ូ​វ សេង​កាក់ បាន​រៀបរាប់​ពី​កម្មវិធី​ក្បួន​រថយន្ត​របស់​ក្រុម​មហាសេដ្ឋី ដែល​ពុំ​ធ្លាប់មាន​ពីមុនមក។ តាម​លោក សេង​កាក់ រថយន្ត​លំដាប់​មហាសេដ្ឋី​ប្រមាណ៤០គ្រឿង នឹងចូលរួម​ក្នុង​កម្មវិធី​នេះ ហើយ​ក្បួន​រថយន្ត​នឹង​ចេញដំណើរ​ពី​ខេត្ត​ព្រះសីហនុ ឆ្ព​ស់មក​កាន់​ខេត្តសៀមរាប។ ក្នុង​ខេត្តសៀមរាប ក្បួន​រថយន្ត​របស់​ម​ហា​សេដ្ឋី នឹង​ស្នាក់នៅ​ចំនួន៦ថ្ងៃ មុននឹង​ពួកគេ​បន្តដំណើរ​ទៅ​ខេត្តព្រះវិហារ បន្ទាប់មក​នឹង​បន្តដំណើរ​ទៅ​ប្រទេស​ថៃ និង​បិទ​បញ្ចប់​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់លោក សេង​កាក់។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោង ខុន បាន​ស្វាគមន៍​ចំពោះ​ការមកដល់​របស់​ក្បួន​រថយន្ត បែប​ផ្សងព្រេង​របស់​ក្រុម​មហាសេដ្ឋី​ទាំងបី​ប្រទេស។ ចំពោះ​ព្រឹត្តិការណ៍​នេះ នឹង​អាច​ឲ្យ​ពិភពលោក កាន់តែ​ស្គាល់​ប្រទេស​កម្ពុជា ជាពិសេស​ខេត្តសៀមរាប ថែម​មួយកម្រិត​ទៀត។ តាមរយៈ​ក្រុម​មហាសេដ្ឋី​ទាំងនោះ កម្ពុជា​រំពឹងថា​នឹងមាន​ទេសចរ​ច្រើន ស្គាល់ និង​ចង់​មកលេង​អង្គរវត្ត៕
 

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​