ល្បី​ថា Galaxy S7 Edge មាន​កម្រិត​ថាមពល​ថ្ម​កាន់​តែ​សាហាវ


ល្បី​ថា Galaxy S7 Edge មាន​កម្រិត​ថាមពល​ថ្ម​កាន់​តែ​សាហាវ

ឆ្នាំ​មុន Samsung បាន​កាត់​បន្ថយ​សមត្ថភាព​ថ្ម​លើ smartphone របស់​ខ្លួន ជា​ហេតុ​ធ្វើ​ឲ្យ​ថ្ម​ Galaxy S6 ត្រដាបត្រដួស​សុំ​ត្រឹម​រស់​បាន​ត្រឹម​តែ​មួយ​ថ្ងៃ។ ប៉ុន្តែ ឆ្នាំ​២០១៦​នេះ Samsung ហាក់​កំពុង​ធ្វើ​ឲ្យ​គេ​ភ្ញាក់​ផ្អើល​នឹង​សមត្ថភាព​ថ្ម​របស់ Galaxy S7 Edge ដែល​នឹង​ចេញ​ឆាប់ៗ​ខាង​មុខ​នេះ។

 

យោង​តាម​វិបសាយ 9to5Google បាន​ឲ្យ​ដឹង​ថា Galaxy S7 Edge នឹង​មាន​កម្រិត​ថាមពល​ថ្ម​រហូត​ដល់ 3,600mAh ឯណោះ គឺ​ធំ​ជាង Galaxy Note 5 (3,000mAh) និង Nexus 6P (3,450mAh) ទៅ​ទៀត។

 

ល្បី​ថា Galaxy S7 Edge មាន​កម្រិត​ថាមពល​ថ្ម​កាន់​តែ​សាហាវ

 

រាង Galaxy S7 Edge គំរូ

 

Galaxy S7 និង S7 Edge ត្រូវ​គេ​រំពឹង​ថា​នឹង​ឃើញ​ពន្លឺ​ថ្ងៃ​ជា​ផ្លូវការ​នៅ​ក្នុង​សន្និបាត​ទូរសព្ទ​ពិភពលោក​នៅ​ថ្ងៃ​ទី​២១ ខែ​នេះ នៅ​ទីក្រុង Barcelona ប្រទេស​អេស្ប៉ាញ ខណៈ​ដែល​ S7 Edge ត្រូវ​គេ​ល្បី​ថា អាច​អេក្រង់​ធំ​ជាង​មុន ពោល​គឺ​ទំហំ ៥,៥​អ៊ីញ៕

 

ល្បី​ថា Galaxy S7 Edge មាន​កម្រិត​ថាមពល​ថ្ម​កាន់​តែ​សាហាវ

 

រាង Galaxy S7 Edge គំរូ

 

ដោយ៖ សុផាត
ប្រភព៖ 9to5google