ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ខណ្ឌ​សែន​សុខ និង​ពោធិ៍​សែន​ជ័យ បាន​បើក​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ករណី​គ្រឿងញៀន នៅ​វេលា​ម៉ោង​០៣​រសៀល​ថ្ងៃ​ទី​១០ កុម្ភៈ ២០១៦ ស្ថិត​នៅ​ចំណុច​ភូមិ​ដំណាក់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​-​ស្រី​បាន​ចំនួន​៣​នាក់ រួម​ទាំង​ដកហូត​ថ្នាំ​ញៀន​ចំនួន​១១​កញ្ចប់​ផង​ដែរ ។