ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

អ្នក​ទទួលខុសត្រូវ​មួយ​រូប​នៃ​រដ្ឋាភិបាល​អា​មេ​រិ​ក និង​ប្រភព​មួយ​ទាក់ទិន​នឹង​ការ​បាញ់​បង្ហោះ​ផ្កាយ​រណប​ថ្លែង​កាលពី​ថ្ងៃ​ទី​៩ កុម្ភៈ ថា ផ្កាយ​រណប​មួយ​ដែល​បាញ់​បង្ហោះ​កាលពី​ថ្ងៃ​ទី​៧ កុម្ភៈ ដោយ​កូរ៉េ​ខាងជើង​ពេល​នេះ​កំពុង​មាន​ស្ថេ​រ​ភាព​ក្នុង​តារាវិថី​ជុំវិញ​ផែនដី ។

អ្នក​ទទួលខុសត្រូវ​អា​េ​ម​រិ​ក​រូប​នេះ​គូសបញ្ជាក់​ថា ផ្កាយ​រណប​នេះ​ចាប់ផ្តើម​ហោះហើរ និង​មាន​ស្ថេ​រ​ភាព ដែល​បង្ហាញ​ពី​ការ​រីក​ចម្រើន​បើ​ប្រៀបធៀប​ទៅ​នឹង​ការ​បាញ់​បង្ហោះ​ផ្កាយ​រណប​របស់​កូរ៉េ​ខាងជើង​កាលពី​ឆ្នាំ​២០១២​។ ចំណែក​ប្រភព​ព័ត៌មាន​ទី​២​និយាយ​ថា ផ្ទុយ​ទៅ​វិញ ផ្កាយ​រណប ពុំ​បាន​បញ្ចេញ​ទិន្នន័យ​ណាមួយ​មក​កាន់​ផែនដី​ឡើយ ។ ពុំ​មាន​សញ្ញា​ណាមួយ​មក​ពី​ផ្កាយ​រណប ដែល​កូរ៉េ​ខាងជើង​បាញ់​បង្ហោះ​លើក​មុន​កាលពី​ឆ្នាំ​២០១២ ត្រូវ​ចាប់​បាន​ឡើយ ។

ចំណែក​បណ្តា​អ្នក​ទទួលខុសត្រូវ​នៃ​ក្រសួង​ការពារ​ប្រទេស​កូរ៉េ​ខាងត្បូង​ថ្លែង​កាលពី​ថ្ងៃ​ទី​៩ កុម្ភៈ ថា កាំជ្រួច​ដែល​កូរ៉េ​ខាងជើង​បាញ់​បង្ហោះ​កាលពី​ថ្ងៃ​ទី​៧ កុម្ភៈ ហាក់ដូចជា​ខ្លាំង​ជាង​កាំជ្រួច​បាញ់​បង្ហោះ​កាលពី​ឆ្នាំ​២០១២ តែ​សមត្ថភាព​ចាំបាច់ ដើម្បី​ផលិត​មី​ស៊ី​ល​បាលី​ស្ទិ​កមួយ​ដែល​អាច​បាញ់​ដល់​ដែនដី​អា​មេ​រិ​ក​សម្រាប់​ក្រុង​ព្យុ​ង​យ៉ាង​នៅ​ពុំ​ទាន់​អាច​ទៅ​រួច​នៅឡើយ ។ អ្នក​ទទួលខុសត្រូវ​ទាំងនោះ​ថ្លែង​បែប​នេះ​ពេល​ដែល​មេដឹកនាំ​កូរ៉េ​ខាងត្បូង សហរដ្ឋ​អា​​មេ​រិ​ក និង​ជប៉ុន​កំពុង​ពិភាក្សា​គ្នា​ពី​មធ្យោបាយ​នានា ដើម្បី​ពង្រឹង​ទណ្ឌកម្ម​កាន់តែ​ខ្លាំង​ប្រឆាំង​ក្រុង​ព្យុ​ង​យ៉ាង​នៅ អ​.​ស​.​ប ។

កាំជ្រួច​ដែល​បញ្ជូន​ផ្កាយ​រណប​សង្កេត​ផែនដី បើ​តាម​ទូរទស្សន៍​ផ្លូវការ​កូរ៉េ​ខាងជើង​ថា បាន​ទៅ​ដល់​តារាវិថី​១០​នាទី ក្រោយ​ការ​បាញ់​បង្ហោះ ។ ការ​បាញ់​បង្ហោះ​នេះ​ដែល​រំលោភ​បំពាន​លើ​ដំណោះស្រាយ​ជា​ច្រើន​របស់ អ​.​ស​.​ប ចាត់ទុកជា​ការ​ផ្គើន​ថ្មី​ចំពោះ​សហគមន៍​អន្តរជាតិ​ដែល​ស្វះស្វែង​រួច​ហើយ​ដាក់​ទណ្ឌកម្ម​ក្រុង​ព្យុ​ង​យ៉ាង​ក្រោយ​ការ​សាកល្បង​នុយក្លេអ៊ែរ​លើក​ទី​៤ កាលពី​ថ្ងៃ​ទី​៦ មក​រា ។

ខណៈ​ក្រុង​ព្យុ​ង​យ៉ាង​ចាត់ទុកជា​បេសកកម្ម​អវកាស​មួយ​ការ​បាញ់​បង្ហោះ​នោះ​ត្រូវ​បាន​ថ្កោលទោស​ថា​ជា​ការ​បន្លំ​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទិ​ក ក្នុង​ទិស​ដៅ​បង្កើត​គ្រឿង​សព្វាវុធ​ដែល​អាច​វាយប្រហារ​ដល់​ដែនដី​អា​មេ​រិ​ក ៕