​គ្រូ​ Barca ថា​​នឹង​ស៊ី​ Valencia ទៀត ដើម្បី​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​​យប់​នេះ!

​គ្រូ​ Barca ថា​​នឹង​ស៊ី​ Valencia ទៀត ដើម្បី​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​​យប់​នេះ!

Luis Enrique ​អ្នកចាត់ការ​ក្រុម​ FC Barcelona ​បាន​លើក​ឡើង​ថា​ ក្រុម​អ្នក​មាន​បុណ្យ​របស់​លោក​មិន​ប្រោសប្រណី​ដល់​ Valencia ទេ​ក្នុង​ការ​ប្រកួត​ Copa del Rey ​​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ជើង​ទី​២​យប់​នេះ ទោះ​ជើង​ទី​១​នៅ​ Nou Camp ស៊ី​ ៧-០ រួច​​ហើយ​ក៏​ដោយ។

 

​គ្រូ​ Barca ថា​​នឹង​ស៊ី​ Valencia ទៀត ដើម្បី​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​​យប់​នេះ!

​គ្រូ​ Barca ថា​​នឹង​ស៊ី​ Valencia ទៀត ដើម្បី​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​​យប់​នេះ!

 

អ្នកចាត់ការ​​សញ្ជាតិ​អេស្ប៉ាញ​បញ្ជាក់​ថា​ ក្រុម​លោក​ត្រូវ​តែ​ឈ្នះ​ទៀត៖ “វា​នឹង​មិន​មែន​ជា​ការ​ប្រកួត​ងាយ​ស្រួល​ឡើយ ប៉ុន្តែ​វា​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​ពួក​យើង​ ដើម្បី​សាក​ល្បង។ យើង​ត្រូវ​តែ​បំភ្លេច​លទ្ធផល​កាល​ជើង​ទី​១ ​និង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​លេង​ដើម្បី​ជ័យ​ជម្នះ​ដូច​ពួក​យើង​ធ្លាប់​ធ្វើ​ដដែល”។

 

​Barca ដែល​សង្ឃឹម​ឡើង​ផ្ដាច់ព្រ័ត្រ ​ដើម្បី​ការពារ​តំណែង​ជើង​ឯក​របស់​ខ្លួន​នោះ ​ពុំ​មាន​កីឡាករ​​ឆ្នើម​រូប​ណា របួស​គួរ​ឲ្យ​បារម្ភ​ខ្លាំង​ទេ ខណៈ​ដែល​ Lionel Messi  ​ដែល​អវត្តមាន​មិន​បាន​ហ្វឹកហាត់​កាល​ថ្ងៃ​ចន្ទ ដោយសារ​បញ្ហា​តម្រង​នោម​ ក៏​នឹង​ធ្វើ​ដំណើរ​ទៅ​ជាមួយ​ក្រុម​ផង​ដែរ ប៉ុន្តែ​ដោយសារ​លទ្ធផល​ជើង​ទី​១ ឈ្នះ​ច្រើន​គ្រាប់​ហើយ ដូច្នេះ​អ្នកចាត់ការ​វ័យ​៤៥​ឆ្នាំ អាច​នឹង​ឲ្យ​កីឡាករ​ឆ្នើម​រូប​នេះ​សម្រាក​នៅ​កៅអី​បម្រុង​សិន។

 

​ការ​ប្រកួត​នឹង​​ត្រូវ​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន​ Mestalla ​នា​វេលា​ម៉ោង​០៣:០០​នាទី​យប់​នេះ៕

 

​គ្រូ​ Barca ថា​​នឹង​ស៊ី​ Valencia ទៀត ដើម្បី​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​​យប់​នេះ!

​គ្រូ​ Barca ថា​​នឹង​ស៊ី​ Valencia ទៀត ដើម្បី​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​​យប់​នេះ!

 

 

-ចុចអាន៖ Messi ដេញ​ថ្លៃ​លើ​ CR7 ទិញ​យក​ឡាន​ថ្លៃ​បំផុត​លើ​លោក

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ fcbarcelona