ម៉ូតូស្រវឹងជោក រេបុក​ខឿនចិញ្ចើមផ្លូវ ម្ចាស់បួសធ្ងន់​

Doliprane TVC

ភ្នំពេញ : បុរស​ម្នាក់​បាន​បែក​មុខ​បែក​មាត់ និង ហូរឈាម​ពេញមុខ​បន្ទាប់ពី​គាត់​ជិះ​ម៉ូតូ​សេ ១២៥ មួយគ្រឿង​ក្នុងស្ថានភាព​ស្រវឹង​ទៅបុក​ខឿន​ការ៉ូឡា​ចិញ្ចើមផ្លូវ​មុខ​វិហារ​ចិន​ខាងលិច​ស្ពាន​អាកាស ៧ មករា កាលពី​ថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០១៦ ស្ថិតនៅតាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រ៉ុ​ស្សី សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។​

ម៉ូតូស្រវឹងជោក រេបុក​ខឿនចិញ្ចើមផ្លូវ ម្ចាស់បួសធ្ងន់​

​តាម​ប្រភពពី​កន្លែងកើតហេតុ​បានឱ្យដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ​ជនរងគ្រោះ​ជិះ​ម៉ូតូ ១ គ្រឿង​ម៉ាក​ហុងដា សេ ១២៥ ស៊េរី ០៩ ពាក់​ស្លាក​លេខ​កណ្តាល 1I-9521 ទិសដៅ​ពី​កើ​តទៅ​លិច​ចុះ​ពីលើ​ស្ពាន​អាកាស ៧ មករា​ក្នុង​ល្បឿន​លឿន ខណៈ​មកដល់​ចំណុច​មុខ​វិហារ​ដោយសារតែ​ជនរងគ្រោះ​ស្រវឹងស្រា​ខ្លាំងពេក​ទប់​ចង្កូត​ម៉ូតូ​មិន​រួច​បាន​រ៉េ​ទៅបុក​ខឿន​ថ្ម​ការ៉ូឡា​ចិញ្ចើមផ្លូវ​បណ្តាលឱ្យ​ដួល​បែក​មុខមាត់​ហូរឈាម​ពេញមុខ​វង្វេងវង្វាន់​ស្មារតី ហើយ​ក៏មាន​អ្នកឃើញ និង បាន​ជួយ​លើក ជួយទប់​ជនរងគ្រោះ ​ព្រមទាំង​បាន​យក​ទូរស័ព្ទ​ជនរងគ្រោះ​ទាក់ទង​ទៅ​ប្រពន្ធ​គាត់​ឱ្យមក​ទទួល​យកទៅ​ព្យាបាល ។ ចំណែក​ម៉ូតូ​ត្រូវបាន​ក្រុមគ្រួសារ​មក​យកទៅ​ដោយ​ខ្លួនឯង ៕

វិជ្ជា​