ញៀន​ថ្នាំ ចាប់រំលោភ​ក្មេងស្រី អាយុ​ទើបតែ ៦ ឆ្នាំ​

Doliprane TVC

​មន្ត្រី​ការិយាល័យ​បទល្មើស​ជួញដូរ​មនុស្ស និង ការពារ​អ​និតិ​ជន នៃ​បញ្ជាការ ដ្ឋា​ន​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ នៅ​រសៀល​ថ្ងៃទី​៩ ខែកុម្ភៈ​នេះ បាន​ឃាត់ខ្លួន​បុ​រ​សម្នាក់​ពីបទ​ចាប់រំលោភ​កុមារី​អាយុ ៦ ឆ្នាំ ។

ញៀន​ថ្នាំ ចាប់រំលោភ​ក្មេងស្រី អាយុ​ទើបតែ ៦ ឆ្នាំ​

ជនល្មើស​មាន ឈ្មោះ ព្រំ តាវ ភេទ​ប្រុស អាយុ ២៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​​ពិតប្រាកដ មាន​ទីលំនៅ នៅ​ក្រុម ១៧ ភូមិ ០៤ សង្កាត់ ០៤ ក្រុងព្រះសីហនុ បាន​រំលោភ​សេព​សន្ធ​វៈ ទៅលើ​ក្មេងស្រី​ម្នាក់​ឈ្មោះ អ ខ អាយុ ៦ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ក្រុម ១៧ ភូមិ ០៤ សង្កាត់ ០៤ ក្រុងព្រះសីហនុ កាលពី​ថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ ២០១៦ នៅវេលា ម៉ោង​ប្រហែល ១៣ និង ៣០ នាទី នៅពេលដែល​ក្មេងស្រី​ដេក​នៅលើផ្ទះ​ម្នាក់ឯង ។​

​លោក​ឧ​ត្ត​ម​សេនីយ៍ ហេង ប៊ុន​ទី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ បានបញ្ជាក់ថា ជនសង្ស័យ​រូបនេះ ជា​អ្នកប្រើប្រាស់​គ្រឿងញៀន​ផងដែរ ក្រោយពី​បានធ្វើកោសល​វិ​ច្ឆ័​យ​ទឹកនោម​រួចហើយ កំលាំង​ការិយាល័យ​ជំនាញ កំពុងធ្វើការ​សាកសួរ​បន្ត និង ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ​៕​សុថា​ត់​

ញៀន​ថ្នាំ ចាប់រំលោភ​ក្មេងស្រី អាយុ​ទើបតែ ៦ ឆ្នាំ​