សេវាកម្ម &raquo ពាណិជ្ជកម្ម

រាជធានី​ភ្នំពេញ ៖ ដើម្បី​អបអរសាទរ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ចិន​ខាង​មុខ​នេះ គម្រោង D’seaview របស់​ក្រុមហ៊ុន Camhomes ផ្តល់​ជូន​អតិថិជន​នូវ​អាំង​ប៉ាវ​លាភ​សំណាង​ពិសេស គឺ 888​ដុល្លារ សម្រាប់​អតិថិជន​ទាំងអស់​ដែល​ទិញ​ខុន​ដូ ឬ​អគារ​ពាណិជ្ជកម្ម​របស់ D’seaview នៅ​ក្នុង​ខែកុម្ភៈ​នេះ​។

D’Seaview បាន​នាំ​មក​នូវ​គម្រោង​អភិវឌ្ឍន៍​ចម្រុះ​មួយ​ដែល​ដាក់​បញ្ចូល​គ្នា​ទាំង​លំនៅ​ដ្ឋា​ន និង​អគារ​ពាណិជ្ជកម្ម​នៅ​តាម​បណ្តោយ​ឆ្នេរសមុទ្រ​ដ៏​ស្រស់​ស្អាត​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​។ គម្រោង​នេះ រួម​មាន​អគារ​ស្នាក់​នៅ​ការិយាល័យ និង​សណ្ឋាគារ​ដែល​សរុប​មាន​ចំនួន​៧៣៥​បន្ទប់ ហើយ​គ្រោង​នឹង​បញ្ចប់​ក្នុង​រយៈពេល​២៨​ខែ​។

ការ​ផ្តល់​ជូន​ពិសេស​នូវ​អាំង​ប៉ាវ 888​ដុល្លារ ដែល​លេខ​ហុងស៊ុយ​នាំ​ទ្រព្យសម្បត្តិ​ចូល​ផ្ទះ និង​នាំ​លាភ​សំណាង​នេះ គឺ​ផ្តល់​ជូន​ត្រឹមតែ​ខែកុម្ភៈ​ប៉ុណ្ណោះ ដូច្នេះ​សូមកុំ​ឱ្យ​ឱកាស​ដ៏​ល្អ​ទទួល លាភ​សំណាង​របស់​លោក​អ្នក​នា​ឱកាស​ចូល​ឆ្នាំ​ចិន​រំលង​ហួស​ទៅ​ឱ្យ​សោះ​។

ក្រៅពី​ការ​ផ្តល់​ជូន​នូវ​អាំង​ប៉ាវ 888​ដុល្លារ លោក​អ្នក​ក៏​អាច​ទទួល​បាន​នូវ​អត្ថប្រយោជន៍​ជា ច្រើន​ទៀត​ផង​ដែរ នៅ​ពេល​ទិញ​ខុន​ដូ ឬ​ក៏​អគារ​ពាណិជ្ជកម្ម​នៅ D’Seaview​។ សូម​រួសរាន់​ឡើង ដើម្បី​ទទួលយក​នូវ​អគារ​ពាណិជ្ជកម្ម ឬ​ក៏​គេហដ្ឋាន​នៅ​ក្នុង​ក្តី​ស្រ​ម៉ៃ​របស់​អ្នក​នា​ពេល​ឥឡូវនេះ​។

អតិថិជន​ទាំងអស់​អាច​ទទួល​បាន​នូវ​គេហដ្ឋាន​ក្នុង​ក្តី​ស្រ​ម៉ៃ​របស់​លោក​អ្នក​ឥឡូវនេះ ដោយ គ្រាន់តែ​មក​ទស្សនា​សាល​តាំង​បង្ហាញ​របស់ D’Seaview នៅ​វិមាន​កា​ណា​ឌី​យ៉ា ហើយ​ធ្វើការ​ប្រឹក្សា​ជាមួយ​អ្នកជំនាញ​អចលនទ្រព្យ​ដោយ​ផ្ទាល់ ឬ​ក៏​លោក​អ្នក​អាច​ចូល​ឆែក​ព័ត៌មាន​លំអិត​តាម​រយៈ​គេហទំព័រ realestate.com.kh ។ សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទំនាក់ទំនង​មក​កាន់​លេខ 855 23 985 828៕