ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា មាន​ករណី​ផ្ទុះ​​សា​ទែន​ស្តុក​សាំង​មួយ​កន្លែង ស្ថិត​នៅ​ជាប់​របង​អគ្គ​បញ្ជាការដ្ឋាន​កង​យោធពលខេមរភូមិន្ទ ជាប់​សាលាក្តី​ខ្មែរក្រហម ស្ថិត​ក្នុង​ភូមិ​អង្គ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែល​ព័ត៌មាន​ប​ថម​ថា មាន​មនុស្ស​រង​របួសធ្ងន់​-​ស្រាល​ជា​ច្រើន​នាក់ និង​កញ្ចក់​អគារ​បែក​យ៉ាងដំណំ ។

ខណៈ​នេះ រថយន្ត​​ពន្លត់អគ្គិភ័យ ​កំពុង​ចេញ​អន្តរាគមន៍​ជាច្រើនគ្រឿង ដោយ​ទាន់​ឆេះ​រាល​ដាល​​ដល់​ផ្ទះប្រជាពលរដ្ឋនោះ​ទេ ។