ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

ខេត្តស្ទឹងត្រែង ៖ តាម​ការ​ឲ្យ​​ដឹង​​ពី​មន្ត្រី​ចរាច​ណ៍​ជើង​គោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ថា​ រយៈពេល​៣​ថ្ងៃ​នៃ​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន-​វៀតណាម​ឆ្នាំ​នេះ ​នៅ​ខេត្ត​ស្ទឹង​ត្រែង​ មិន​មាន​​​គ្រោះ​ចរាច​ណ៍​កើតឡើង​ធ្ងន់ធ្ងរ​​​បណ្តាល​ឲ្យ​​មាន​មនុស្ស​ស្លាប់​​​​នោះ​​ឡើយ​ ។

កត្តា​ទាំង​អស់​នេះកើតឡើង​​​ដោយ​សារ​តែ​​ប្រជាពលរដ្ឋ​​​គ្រប់​រូប​​បើក​បរ​​មាន​ការ​ប្រុង​ប្រយ័ត្ន​ និង​បាន​ចូលរួម​គោរព​ច្បាប់​ចរាច​ណ៍​​ទាំង​អស់​គ្នា ​​ខណៈ​មន្ត្រី​ជំនាញ​មានការ​ពង្រឹង ​និង​ណែនាំ​អំពី​ច្បាប់​ ស្តី​ពី​ចរាច​ណ៍​ជើង​គោក​ថ្មី​របស់​រាជរដ្ឋាភិបាល​កម្ពុជា ​។

​​លោក​បន្ត​​ថា​ ជន​រង​គ្រោះ​​ដែល​​​​​ចូល​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ដោយ​ជន​រង​គ្រោះ​ទាំងនោះ​រង​របួស​ដោយសារ​​ការ​ប៉ះទង្គិច​ក្នុង​ហេតុ​ការណ៍​គ្រោះថ្នាក់​ចរាច​ណ៍​ពួក​គេ​ភាគច្រើន​រលាត់​ដៃជើង​តិចតួច​ប៉ុណ្ណោះ ​។

​មានការ​កត់​សម្គាលថា ​កាលពី​រដូវ​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​​ឆ្នាំ​មុន ​ករណី​គ្រោះថ្នាក់​ចរាច​ណ៍​បាន​កើតឡើង​​បង្ក​ឲ្យ​មាន​អ្នក​ស្លាប់​និង​របួស​ ​ប៉ុន្តែ​សម្រាប់​ឆ្នាំ​២០១៦​នេះ ​ពុំមាន​កើតហេតុ​ធ្ងន់ធ្ងរ​នោះ​ទេ ​។ ម្យ៉ាង​​ទៀត ដោយ​​សារ​​​ប្រជាពលរដ្ឋ​ភាគច្រើន​ចេញ​ទៅ​​កម្សាន្ត​​នៅ​រមណី​ដ្ឋា​ន​ក្រៅ​ខេត្ត​ធ្វើ​ឲ្យ​ខេត្ត​មួយ​នេះ​មាន​សភាពស្ងប់​ស្ងាត់​ ​ទើប​​​មិន​​បណ្តាល​ឱ្យ​​​កើត​មាន​គ្រោះថ្នាក់​ ៕ ​