អាវុធហត្ថ​ឃាត់ខ្លួន ប្រុស​ស្រី​​៣​នាក់ ករណី​គ្រឿងញៀន​

ភ្នំពេញ: កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ខណ្ឌ​សែន​សុខនិង​ពោធិ៍​សែន​ជ័យ បាន​បើក​ប្រតិបត្តិការ​ចុះបង្ក្រាប​ករ​ណី​គ្រឿងញៀន និង​ឃាត់ខ្លួនជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៣​នាក់​។​

​ការចុះ​បង្ក្រាប​នេះ​បាន ធ្វើឡើង​នៅវេលា​ម៉ោង​៣​រសៀល​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៦ស្ថិតនៅ​ចំណុច​ភូមិ​ដំណាក់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​

​ក្រោយពី​ឃាត់ខ្លួន​ជនសង្ស័យ កម្លាំង​បាន​ដកហូត​ថ្នាំញៀន​ចំនួន​១១​កញ្ចប់ និង​សម្ភារ​:ពាក់ព័ន្ធ​មួយចំនួនទៀត​។ ប​ច្ច​ប្បន្ន​ជនសង្ស័យ​​រួម​វត្ថុតាង បាន​បញ្ជូនទៅ​ទីបញ្ជាការដ្ឋានអាវុធហត្ថ​រាជធានី​ភ្នំពេញ ចាត់ការ​បន្ត​តាម​និតិ​វិធី​៕​R