តា​រារ៉ាយ ព្រះកាយ​ច័ន្ទ ត្រៀម​ប្រាក់ ៥ ម៉ឺន​ដុល្លារ សាងសង់​ផ្ទះ មុន​ចូល​រោងការ ?

Doliprane TVC

​មួយរយៈ​ពេលកន្លងមក​នេះ មាន​សិល្បករ​សិល្បការី​នី​ជាច្រើន​បានរៀបចំ​ពិធីជប់លៀង​ខួបកំណើត ភ្ជាប់ពាក្យ ក៏ដូចជា​ពិធីមង្គលការ​ជាដើម ដោយ​ម្នាក់ៗ​ចំណាយ​អស់ប្រាក់​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ។ ដោយឡែក សម្រាប់​ស្រី​ស្អាត តា​រារ៉ាយ ព្រះកាយ​ច័ន្ទ វិញ ក៏​មិន​អន់​ដែរ ពេល​ជួប​ជាមួយ​នាង​កាលពីពេល​ថ្មីៗ​នេះ នាង​បាន​បង្ហើប​ប្រាប់ថា នាង​ត្រៀម​ទឹកប្រាក់​ប្រមាណ​ជា ៥ ម៉ឺន​ដុល្លារ ដើម្បី​រៀបចំ​គម្រោង​មួយ​ផងដែរ ប៉ុន្តែ​មិនមែនជា​គម្រោង​ភ្ជាប់ពាក្យ​ឬ​ជប់លៀង​នោះទេ គឺជា​គម្រោង​សាងសង​ផ្ទះល្វែង​ទៅវិញ ។

តា​រារ៉ាយ ព្រះកាយ​ច័ន្ទ ត្រៀម​ប្រាក់ ៥ ម៉ឺន​ដុល្លារ សាងសង់​ផ្ទះ មុន​ចូល​រោងការ ?

​តា​រារ៉ាយ ព្រះកាយ​ច័ន្ទ បាន​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ចេញទៅ​សម្តែង​នៅ​ប្រទេស​អូស្ត្រាលី ប្រសិនបើ​សំភាសន៍​ជាប់ នាង​ត្រូវ​ចេញទៅ​សម្តែង​នៅ​ទីនោះ នៅក្នុង​ខែមីនា​ឆ្នាំ​២០១៦ ខាងមុខនេះ ដោយ​ពុំមាន​វត្តមាន​ឪពុក​របស់​នាង​ទៅជា​មួយ​ឡើយ ។ ជាមួយនិង​ការត្រៀមខ្លួន​ចេញទៅ​ក្រៅប្រទេស​លើក​នេះ តា​រារ៉ាយ ព្រះកាយ​ច័ន្ទ បាន​ត្រៀម​ប្រាក់​ចំនួន​៥ ម៉ឺន​ដុល្លារ ដើម្បី​សាងសង់​ផ្ទះល្វែង និង ជួស​ជុស​កែលំអរ​បន្ថែម ។ មាន​ពត៌មាន​ជាច្រើន​និយាយថា មូលហេតុ​ដែល តា​រារ៉ាយ ព្រះកាយ​ច័ន្ទ ចង់​សាងសង់​ផ្ទះល្វែង​នេះ គឺ​ដោយសារ​នាង​ត្រៀមខ្លួន​ចូល​រោងការ​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ។

តា​រារ៉ាយ ព្រះកាយ​ច័ន្ទ ត្រៀម​ប្រាក់ ៥ ម៉ឺន​ដុល្លារ សាងសង់​ផ្ទះ មុន​ចូល​រោងការ ?

​តា​រារ៉ាយ ព្រះកាយ​ច័ន្ទ មិនបាន​បញ្ជាក់ប្រាប់​លំអិត​អំពី​រឿង ដែល​នាង​គ្រោង​នឹង​សាងសង់​ផ្ទះល្វែង ឡើង​ទៅលើ​ពីរ​ជាន់​ទៀត​នោះទេ ប៉ុន្តែ​លោក ពៅ ច័ន្ទ​តារា ដែល​ត្រូវជា​ឪពុក​របស់​នាង បានបញ្ជាក់​ប្រាប់ថា លោក និង កូនស្រី (​ព្រះកាយ​ច័ន្ទ ) ពិតជា​មានបំណង​ចង់​សាងសង់ និង ជួស​ជុស​ផ្ទះល្វែង​ចាស់ នោះ​មែន​។ បើតាម​គម្រោង​ត្រូវ​ចំណាយ​អស់​ទឹកប្រាក់​ប្រមាណ​ជា ៥ ម៉ឺន​ដុល្លារ ប្រាក់កាស​ត្រៀម​នឹង​ចំណាយ​នោះ​គឺជា​ប្រាក់​ផ្ទាល់ខ្លួន​របស់លោក មិនមាន​នរណា​ជួយ​ពីក្រោយ​នោះទេ ផ្ទះ​នោះ​គឺជា​ផ្ទះ​ចាស់​ដែលមាន​ទីតាំងនៅ​ម្តុំ​តាំងក្រសាំង ។

តា​រារ៉ាយ ព្រះកាយ​ច័ន្ទ ត្រៀម​ប្រាក់ ៥ ម៉ឺន​ដុល្លារ សាងសង់​ផ្ទះ មុន​ចូល​រោងការ ?

​តា​រារ៉ាយ ព្រះកាយ​ច័ន្ទ ពិតជា​ខំប្រឹងប្រែង​តស៊ូ​នៅក្នុង​វិស័យ​សិល្បៈ​ណាស់ ទោះជា​កាត់​ភ្លៀង កាត់​ខ្យល់ កាត់​ថ្ងៃ ជិះ​ម៉ូតូ​រាប់សិប​គីឡូ​ទៅ​ថត នាង​មិនដែល​ត្អូញត្អែរ​នោះទេ ផ្ទុយទៅវិញ​នាង​កាន់តែ​ខំ​ប្រឺ​ង​ប្រែង នៅក្នុង​អាជីព​នេះ​ឲ្យ​កាន់តែ​ខ្លាំងក្លា រហូត​សន្សំ​ប្រាក់កាស​បាន​ទិញ​រថយន្ត​ជិះ​និង​គេ ។ ចុងក្រោយ​នេះ ក្រោយពី​សន្សំ​បាន​ប្រាក់​មួយចំនួន​ហើយ នាង​មាន​គម្រោង​នឹង​សាង​សងផ្ទះ​ឲ្យ​ស្អាត​ជាង​មុន យ៉ាងយូរបំផុត​គម្រោង​នេះ​នឹង​កើតមានឡើង បន្ទាប់ពី​នាង​ត្រឡប់​មកពី​សំដែង​នៅក្រៅ​ប្រទេស​វិញ ។​

តា​រារ៉ាយ ព្រះកាយ​ច័ន្ទ ត្រៀម​ប្រាក់ ៥ ម៉ឺន​ដុល្លារ សាងសង់​ផ្ទះ មុន​ចូល​រោងការ ?

ក្រៅពី​អាជីព ជា​ពិធី​ការិនី តា​រារ៉ាយ ព្រះកាយ​ច័ន្ទ ក៏​ជា​តារា​សម្តែង​លេចធ្លោ​មួយរូប នាង​តែងតែ​បង្ហាញ​វត្តមាន​ជា​ញឹកញាប់​នៅលើ​ឆាក​តន្ត្រី​នានា ជាមួយនិង​ក្បាច់​រាំ​ប្លែកៗ​គួរ​ឲ្យ​ចាប់អារម្មណ៍ ៕ ​អា​លី​ណា