យុវជនម្នាក់ បាត់ខ្លួន6ថ្ងៃ ប្រទះឃើញ ដេកស្លាប់ក្បែរ សាលាក្រុង

មណ្ឌលគិរី៖ ក្រុមគ្រួសារសពនិងប្រជាពលរដ្ឋ ក្នុងក្រុងសែនមនោរម្យនាំគ្នា ភ្ញាក់ផ្អើលបន្ទាប់ពីបានប្រទះឃើញ យុវជនម្នាក់ដេកស្លាប់ ក្រោមដើមឈើទល់មុខ សាលាក្រុងសែនមនោរម្យដោយមាន ខ្សែអង្រឹងនៅជាប់កហេតុការណ៍ នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី១០ កុម្ភៈ ២០១៦ ស្ថិតនៅភូមិដើមស្រល់ សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ក្រោយពីរូបគេ(សព) បាត់ខ្លួនរយៈពេល៦ថ្ងៃ។

ប្រភពពីក្រុមគ្រួសាររបស់សពបានឲ្យដឹងថា ជនរងគ្រោះឈ្មោះណេត វ៉ាន់ញឹម ភេទប្រុស អាយុ២២ឆ្នាំ ទីលំនៅភូមិសង្កាត់កើតហេតុ។ ក្រុមគ្រួសារបានឲ្យដឹងបន្តថា មុនពេលប្រទះឃើញសព គឺជនរងគ្រោះបានផឹកស៊ីជាមួយឪពុកចុងរបស់ខ្លួននៅផ្ទះក្បែកន្លែងកើតហេតុ កាលពីយប់ថ្ងៃទី៤ កុម្ភៈ ខណៈកំពុងផឹកស៊ីនោះ ឪពុកកូនទាំងពីរនាក់កើតមានជម្លោះពាក្យសម្តីនឹងគ្នា។

ក្រោយកើតមានជម្លោះពាក្យសម្តីជាមួយឪពុកចុងរួចមក  ជនរងគ្រោះបាត់ពីផ្ទះ ដោយក្រុមគ្រួសារគិតថា ប្រហែលជាទៅដេកផ្ទះបងប្អូន ហើយក៏មិនបានដើររកអស់រយៈពេល៦ថ្ងៃ។ ស្រាប់តែនៅព្រឹកទី១០ កុម្ភៈ មានអ្នកជិតខាងរត់មកប្រាប់ថា

ឃើញសពកូនរបស់គាត់ដេកស្លាប់នៅក្នុងព្រៃ។សមត្ថកិច្ចដែលចុះទត្រួតពិនិត្យនៅកន្លែងកើតហេតុជំហ៊ានដំបូងបានធ្វើការសន្និដ្ឋានថា សពអាចជាស្លាប់ដោយធ្វើអត្តឃាតចង.ក ព្រោះនៅកន្លែងកើតហេតុ គេឃើញមានខ្សែអង្រឹងប្រវែងប្រហែលមួយម៉ែត្រនៅជាប់.ក សព នឹងមួយកំណាត់ទៀតនៅជាប់មែកឈើ ។

សូមជំរាបថា ប្រជាពលរដ្ឋមួយចំនួនដែលបាន ចោមរោមមើលហេតុការណ៍នេះ បាននិយាយថា ខ្សែអង្រឹងធំហេតុអ្វីដាច់ងាយៗម៉្លេះ ហេតុនេះពួកគាត់ស្នើឱ្យនគរបាល ការិយាល័យជំនាញបើកការស៊ើបអង្កេត លើករណីនេះអោយមានតម្លាភាពផង ដើម្បីផ្តល់ភាពយុត្តិធម៌ដល់សពនិងក្រុមគ្រួសារ។

លោក តូច យ៉ុន ស្នងការខេត្តនៅរសៀលថ្ងៃទី10.02.2016នេះលោកបានថ្លែងប្រាប់ថា ករណីនេះលោក កំពុងចាត់ចែងឱ្យនគរបាលជំនាញ ខាងព្រហ្មទ័ណ្ឌធ្វើកោសល្យវិច័យរឿងនេះឱ្យបានច្បាស់លាស់បំផុត មុននិងប្រគល់សពទៅឱ្យ ក្រុមគ្រួសារចាត់ចែង ធ្វើបុណ្យតាមប្រពៃណី៕

យុវជនម្នាក់ បាត់ខ្លួន6ថ្ងៃ ប្រទះឃើញ ដេកស្លាប់ក្បែរ សាលាក្រុង

យុវជនម្នាក់ បាត់ខ្លួន6ថ្ងៃ ប្រទះឃើញ ដេកស្លាប់ក្បែរ សាលាក្រុង