ច្រកចូលភ្នំតាម៉ៅ អ្នកសុំទានជិត ២០០នាក់ ពលរដ្ឋស្នើ អាជ្ញាធរជួយមើលផង

ភ្នំពេញ៖ បងប្អូនប្រជាពលរដ្ឋ ដែលបានធ្វើដំណើរទៅកម្សាន្ត នៅភ្នំតាម៉ៅ បានធ្វើការរអ៊ូរទំា ខណៈតាមផ្លូវចូល គិតពីផ្លូវជាតិលេខ២ ដល់ភ្នំតាម៉ៅ មានអ្នកសុំទាន នៅតាមដងផ្លូវប្រមាណ ២០០នាក់ ដែលនេះពិតជាធ្វើឲ្យបាត់បង់ សោភ័ណភាព និងបង្កការរំខានដល់អារម្មណ៍ អ្នកទេសចរណផងដែរ។

ជាមួយគ្នានេះ បងប្អូនប្រជាពលរដ្ឋ ក៏បានអំពាវនាវដល់អាជ្ញាធរ គ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវ មេត្តាជួយរៀបចំ សណ្តាប់ធ្នាប់តាមដងផ្លូវនេះផង ក៏ព្រោះភ្នំតាម៉ៅ ជាកន្លែងទេសចរណ៍ប្រវត្តិសាស្ត្រ ដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិបានអញ្ជើញទៅកម្សាន្ត នៅចុងសប្តាហ៍ ក៏ដូចជារដូវបុណ្យទានម្តងៗ។
សម្រាប់ឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាមនេះ ភ្ញៀវទេសចរជាច្រើន បានសម្រុកទៅលេងភ្នំតាម៉ៅផងដែរ ហើយអ្វីដែលធ្វើពួកគាត់មិនសប្បាយចិត្តនោះ ក៏ព្រោះតែនៅតាមផ្លូវចូល មានអ្នកសុំទានជិត ២០០នាក់ ដែលបានបង្កការរំខាន ដល់ការធ្វើដំណើរ ក្លាចជួបបញ្ហាគ្រោះថ្នាក់ផ្សេងៗ ដែលអាច និងកើតឡើងទៅលើក្រុមអ្នកសុំទានទំាងនោះ ដែលមានទំាងចាស់ ទាំងក្មេង ដូចពលរដ្ឋអំពាវនាវហើយ អំពាវនាវទៀត សូមឲ្យអាជ្ញាធរខេត្តមេត្តាជួយពិនិត្យ និងរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវចូលទៅលើតំបន់កម្សាន្តភ្នំតាម៉ៅនេះផង៕

ច្រកចូលភ្នំតាម៉ៅ អ្នកសុំទានជិត ២០០នាក់ ពលរដ្ឋស្នើ អាជ្ញាធរជួយមើលផង

ច្រកចូលភ្នំតាម៉ៅ អ្នកសុំទានជិត ២០០នាក់ ពលរដ្ឋស្នើ អាជ្ញាធរជួយមើលផង

ច្រកចូលភ្នំតាម៉ៅ អ្នកសុំទានជិត ២០០នាក់ ពលរដ្ឋស្នើ អាជ្ញាធរជួយមើលផង