ក្រសួងមហាផ្ទៃ នឹងធ្វើវិសោធនកម្ម ច្បាប់ចរាចរណ៍ ផ្លូវគោកថ្មី ៨មាត្រា ឡើងវិញ

ភ្នំពេញ៖ លោក ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិនៅថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ ២០១៦នេះ បានអះអាងថា ក្រសួងមហាផ្ទៃ នឹងធ្វើវិសោធនកម្ម ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី៨មាត្រាឡើងវិញ បន្ទាប់ច្បាប់ដាក់ឲ្យប្រើប្រាស់កាលពីដើមឆ្នាំនេះ។

លោក ហ៊ឹម យ៉ាន បានថ្លែងបន្ទាប់ពីបញ្ចប់កិច្ចបូកសរុបលទ្ធផល នៃការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី សប្ដាហ៍ទី១ ខែកុម្ភៈ ឆ្នាំ ២០១៦ នាទីស្ដីការក្រសួងមហាផ្ទៃថា "យើងឃើញថាឥឡូវនេះ គឺសរុបចំនួន៨ មាត្រា បញ្ហាទី១ ពាក់ព័ន្ធនឹងការលុបចោលប័ណ្ណបើកបរប្រភេទក១ ពិសេសម៉ូតូនោះ ពីកម្លាំង១២៥cc ចុះក្រោម ។ រឿងទី២ គឺការផ្ទេរកម្មសិទ្ធិយានយន្ត  ហើយបញ្ហាទី៣ គឺបញ្ហាពាក់ព័ន្ធនឹងទោសបញ្ញតិ្ត រឿងបើកបរដោយគ្មានប័ណ្ណបើកបរ មាត្រា៧៥ ហើយមាត្រា៧៧ ពាក់ព័ន្ធនឹងការបើកបរ ដែលមានជាតិស្រវឹងលើសពី០.៤០ឡើងទៅ   ហើយមាត្រា៨២ គឺពាក់ព័ន្ធនឹងការបើកបរដោយគ្មានប័ណ្ណសម្គាល់ និងគ្មានស្លាកលេខយានយន្តចំពោះរថយន្ត ហើយនឹងមាត្រា៩០ គឺការពាក់ខ្សែក្រវាត់ការពារសុវត្ថិភាព"។

សូមបញ្ជាក់ថា ច្បាប់ចរាចរណ៍ថ្មី ដែលដាក់ឲ្យដំណើរការ កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៦កន្លងមកនេះ ត្រូវបានទទួលស្វាគមន៍ ប៉ុន្តែក្នុងនោះ ក៏មានការរិះគន់ពី សាធារណជន មួយចំនួនផងដែរ ទាក់ទងនឹងប័ណ្ណបើកបរម៉ូតូ លិខិតបញ្ជាក់ឯកសារផ្សេង ដែលទិញតពីម្ចាស់ដើម ជាដើម៕

ក្រសួងមហាផ្ទៃ នឹងធ្វើវិសោធនកម្ម ច្បាប់ចរាចរណ៍ ផ្លូវគោកថ្មី ៨មាត្រា ឡើងវិញ