ហត្ថាកសិករ រកឃើញម្ចាស់ រង្វាន់ធំទឹកប្រាក់ ១៥.០០០ដុល្លារ ពីកម្មវិធី លុយ ៗ ឈ្នះៗ

ភ្នំពេញ៖  គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឈានមុខគេ ហត្ថាកសិករ លីមីតធីត កាលពីល្ងាចថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៦បានធ្វើការចាប់ ឆ្នោតផ្សងសំណាង ជូនអតិថិជនដាក់ ប្រាក់បញ្ញើសន្សំ មានកាលកំណត់ដែលបានចូលលេងក្នុងកម្មវិធីលុយៗ ឈ្នះៗ ក្នុងឆ្នាំ២០១៥ កន្លងទៅថ្មីនេះទាំងអស់គ្នា។ ការចាប់ឆ្នោតនេះធ្វើឡើងនៅ ស្ថានីយ៍ទូរទស្សន៍ស៊ីធីអិន ក្នុងកម្មវិធីរាត្រី កម្សាន្ត ដែលមានទស្សនិកជនទស្សនាដោយផ្ទាល់ រាបរយនាក់ចូលរួម ធ្វើជាសក្ខីភាពផងដែរ។

បន្ទាប់ពីធុងឆ្នោតបានបង្វិល យ៉ាងច្រើនជុំច្រើនដង ជាមួយនឹងការចាប់សន្លឹកឆ្នោត ប្រកបដោយតម្លាភាពពីសំណាក់ បុគ្គលិកហត្ថាកសិករ ដែលមានតំណាងដ៏ខ្ពង់ខ្ពស់ របស់លោក ឧកញ៉ា ហួតអៀងតុង ប្រធានអគ្គនាយកហត្ថាកសិករ នោះ ម្ចាស់រង្វាន់ធំទឹកប្រាក់១៥,០០០ដុល្លារ បានទៅលើលោកស្រី គុត សុភាព រស់នៅក្រុងតាខ្មៅ ខេត្តកណ្តាល ។

ចំណែកឯរង្វាន់ធំទី២ ទឹកប្រាក់៥០០០ដុល្លារ ចំនួនពីររង្វាន់ត្រូវបានទៅលើឈ្មោះ ខេង ស្រី រស់នៅក្រុងកែប ខេត្ត កែប និងឈ្មោះ ចុង សុខមួយ រស់នៅសង្កាត់ មនោរម្យ ខណ្ឌ៧មករា ក្រុងភ្នំពេញ។ ហើយរង្វាន់ធំទី៣ ទឹកប្រាក់ ២០០០ ដុល្លារចំនួន១០រង្វាន់បានទៅលើឈ្មោះ ឡេង យូ រស់នៅ ស្រុកព្រៃឈរ ខេត្តកំពង់ចាម  ឈ្មោះ ស៊ឹម គឹមយ៉ា រស់នៅក្រុងសំរោង ខេត្តឧត្តរមានជ័យ  ឈ្មោះ លី ហ៊ុយ រស់នៅស្រុកបាកាន ខេត្តពោធិ៍សាត់ ឈ្មោះ ជួ សែ រស់នៅ ស្រុកបាទី ខេត្តតាកែវ ឈឹម សឹងហ៊ន រស់នៅស្រុកពារាំង ខេត្តព្រៃវែង ឈ្មោះ ចាន់ ណេង រស់នៅស្រុក បន្ទាយស្រី ខេត្តសៀមរាប និងអតិថិជនដែលមានសំណាង ឈ្នះរង្វាន់ផ្ទួនៗ រហូតដល់៤ដងនៃចំនួនទឹកប្រាក់ ២០០០ដុល្លារ គឺឈ្មោះ  យី ណារិន រស់នៅក្រុងតាខ្មៅ ខេត្តកណ្តាល។

សូមបញ្ជាក់ថា៖  ដើម្បីឆ្លើយតបទៅនឹងការគ្រាំទ្រ របស់អតិថិជនប្រាក់បញ្ញើសន្សំទាំងអស់ ក៏ដូចជាសាធារណៈជនទូទៅ ដែលមានតម្រូវការ ក្នុងការរក្សានូវសាច់ប្រាក់ របស់ពួកគាត់ជាមួយស្ថាប័នមួយដែលមានភាពរឹងមាំ សុវត្ថិភាព និងមាន អត្ថប្រយោជន៍ច្រើនទ្វេដងនោះ។ ថ្នាក់គ្រប់គ្រងហត្ថាកសិករបានសម្រេច បង្កើតឲ្យមាន កម្មវិធីដាក់ប្រាក់បញ្ញើ សន្សំថ្មី មួយបន្តទៀតដែលមានឈ្មោះថា “ ដាក់បាន! ដាក់បាន! ” ដែលកម្មវិធីនេះ អតិថិជនគ្រាន់តែដាក់បា្រក់បញ្ញើសន្សំ ចាប់ពី២០០០ដុល្លារ ឡើងទៅ នឹងទទួលបានរង្វាន់ភ្លាមៗ ដូចជាកាបូបស្ពាយ ទូរសព្ទដៃ ឆ្នាំដាំបាយអគ្គិសនី កង្ហារបញ្ឍរ ទូរទស្សន៍LED៣២អ៊ិញ  ម៉ាស៊ីនបោកខោអាវ និងទទួលបានអត្រា ការប្រាក់ប្រចាំឆ្នាំ៩.៨% ព្រម ទាំងមានឱកាស ឈ្នះរង្វាន់បន្តោងខ្សែកមាស សរុប ២៣តម្លឹងផងដែរ៕

ហត្ថាកសិករ រកឃើញម្ចាស់ រង្វាន់ធំទឹកប្រាក់ ១៥.០០០ដុល្លារ  ពីកម្មវិធី លុយ ៗ ឈ្នះៗ

ហត្ថាកសិករ រកឃើញម្ចាស់ រង្វាន់ធំទឹកប្រាក់ ១៥.០០០ដុល្លារ  ពីកម្មវិធី លុយ ៗ ឈ្នះៗ