អ្នកទេសចរ មកលេង មណ្ឌលគិរី ក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីចិន-វៀតណាម មានការកើនឡើង តិចតួច

មណ្ឌលគិរី៖ ប្រធានមន្ទីរទេសចរណ៍ ខេត្តមណ្ឌលគិរី លោក ង៉ិន សុវិមាន បានថ្លែងអោយដឹងថា រយៈពេលពេល៣ថ្ងៃ នៃពិធិបុណ្យចូលឆ្នាំ ប្រពៃណីចិន-វៀតណាម ខេត្តមណ្ឌលគិរី ភ្ញៀវទេសចរណ៍មកលេង មានការកើនឡើងតិចតួច បើប្រៀបធៀបទៅឆ្នាំទៅ។

លោក ង៉ិន សុវិមាន បានបញ្ជាក់ថា ភ្ញៀវទេសចរ ដែលបានមកកម្សាន្តនាឆ្នាំនេះ សរុបចំនួន ៨៧៦៨នាក់ ភ្ញៀវទេសចរ មានការកើនឡើងចំនួន ១១.១៧ ភាគរយ ក្នុងនោះភ្ញៀវជាតិ មានការកើនឡើងចំនួន ១០.៨៦ភាគរយ នឹងភ្ញៀវអន្តរជាតិ កើនឡើង ២៣.០៣ភាគរយ ផងដែរ នេះបើប្រៀបនឹងឆ្នាំកន្លងទៅ មានភ្ញៀវទេសចរមកកម្សាន្ត ពេលចូលឆ្នាំចិន ៣ថ្ងៃដូចគ្នាត្រឹមតែ ៧៨៨២នាក់។

ទោះបីបុណ្យចូលឆ្នាំចិន មិនមែនជាបុណ្យប្រពៃណីជាតិ នឹងគ្មានកាលវិភាគឈប់សម្រាក ក្នុងប្រតិទិនប្រចាំឆ្នាំក៏ដោយ តែគេសង្កេតឃើញ អ្នកទេសចរជាជនជាតិខ្មែរ ជាប់សែស្រឡាយចិន នឹងមន្ត្រីរាជការ សិក្សានុសិស្សមួយចំនួនធំ បាននាំគ្នាឈប់ពីការងារ នឹងការរៀនសូត្រ ដើម្បីដើរកម្សាន្ត ជាមួយក្រុមគ្រួសារ នឹងមិត្តភ័ក្រ។ ក្នុងនោះខេត្តមណ្ឌលគិរី ក៏មានសកម្មភាពដើរលេងកម្សាន្តរបស់អ្នកទេសចរក្នុងស្រុក ក្នុងថ្ងៃបុណ្យចូលឆ្នាំចិន យ៉ាងច្រើនកុះករ មិនចាញ់តំបន់ទេសចរណ៏ ដទៃទៀតឡើយ ម៉្យាងរយៈពេលពីរបីថ្ងៃនេះ ខេត្តមណ្ឌលគិរី បានទទួលរង នូវអាកាសធាតុត្រជាក់ប្លែក ដោយនៅតាមតំបន់ទឹកជ្រោះខ្លះ មានសីតុណ្ហភាពត្រឹម ត្រជាក់ចុះ ពី១០ មក ៨ អង្សាសេ ចំណែកនៅក្រុងសែនមនោរម្យ ដែលជាបេះដូងរបស់ខេត្ត ក៏មានសីតុណ្ហភាពត្រជាក់ដែរ គឺត្រឹមពី១៣ ចុះមក ១០អង្ស សេ។

នៅតាមភោជនីដ្ឋាន អាហារដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ ក្នុងខេត្តស្ទើរ តែមិនមានកន្លែងសេសសល់ សម្រាប់ភ្ញៀវមកសម្រាក នឹងទទួលទានអាហារទេ ព្រោះមានមនុស្សម្នាពេញប្រៀបតែម្តង។ ហើយនៅតាមរមណីយដ្ឋាននានាវិញ ក្រុមអ្នកទេសចរទាំងប្រុសទាំងស្រី មានក្មេងមានចាស់ បានចូលទស្សនា នឹងលេងកម្សាន្ត ពេញណែន ស្ទើររកកន្លែងចតរថយន្ត ម៉ូតូមិនបាន ដោយសារតែទស្សនីយ៍ភាពដ៏សែនប្លែកភ្នែក នៅតំបន់ភូមិភាគឦសាន នឹងអាកាសធាតុ ក៏អស្ចារ្យកម្រមានក្នុងព្រះរាជជាណាចក្រកម្ពុជា។

កត្តាសំខាន់ៗ ជាច្រើនធ្វើឱ្យអ្នកទេសចរ នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងបណ្តាប្រទេសជាច្រើន លើពិភពលោក មានការចាប់អារម្ភ និងខេត្តរតនគិរីនេះ រួមមានប្រព័ន្ធគមនាគមន៍ ត្រូវបានស្ថាបនា មានជ្រោះ អូរ គំរបព្រៃឈើបៃតង សត្វព្រៃគ្រប់ប្រភេទ សីតុណ្ហភាពត្រជាក់ ជាងនេះទៅទៀតខេត្តនេះ ភាគច្រើនសម្បូរទៅដោយបងប្អូនជនជាតិភាគតិចព្នងជាច្រើនពួករស់នៅ។ ជាងនេះទៅទៀត អាជ្ញាធរ នឹងសមត្ថកិច្ចបានយកចិត្តទុកដាក់ទាំងយប់ទាំងថ្ងៃ ដោយមានកងកម្លាំងអន្តរាគមន៍ យាមកាមគ្រប់គោលដៅសំខាន់ៗ ក្នុងក្រុង និងទីរមណីដ្ឋាននានា ប្រយោជន៍ការពារសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋនឹងភ្ញៀវ ទេសចរណ៏។

សូមជំរាបថា ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ បានស្នើរអោយអាជ្ញាធរខេត្ត និងមន្ទីរជំនាញ ឱ្យខិខំប្រឹងប្រែថែមទៀត រាល់ការគៀងគរ រកដៃគូរអភិវឌ្ឍន៍ល្អៗ ថែមទៀតពាក់ព័ន្ធវិស័យទេសចរ ពិសេសខាងមន្ទីរទេសចរ ដើម្បីជាការទាក់ទាញអ្នក

ទេសចរឱ្យកាន់តែមានការកើនឡើង៕