សត្វពស់ថ្លាន់យ៉ាងធំសម្បើម មួយក្បាល ប្រទះឃើញ ក្នុងការដ្ឋានសាងសង់មួយកន្លែង នៅម៉ាឡេស៊ី

ម៉ាឡេស៊ី៖ កាលពីម្សិលមិញនេះ​ នៅក្នុងការដ្ឋានសាងសង់មួយកន្លែង ក្នុងតំបន់ Pengarang ប្រទេសម៉ាឡេស៊ី មានភាពភ្ញាក់ផ្អើល ដោយសារតែសត្វពស់ថ្លាន់ដ៏ធំមួយក្បាល។ 

 រូបភាពដែលត្រូវបានថតដោយ ទូរសព្ទដៃ របស់បុរសម្នាក់ឈ្មោះ Sanjeev បង្ហាញសកម្មភាពកម្មករកំពុងតែយករថយន្តស្ទូចលើកសត្វពស់ថ្លាន់នោះឡើង។ សត្វពស់ដ៏ធំមួយក្បាលនោះ ត្រូវបានប្រទះភ្នែកឃើញ ដោយកម្មករធ្វើការនៅទីនោះផ្ទាល់ ខណៈពេលដែលពួកគេ កំពុងតែចាក់ប្រេង កាលពីម្សិលមិញ ថ្ងៃទី៩ កុម្ភៈ នេះ។

យ៉ាងណាមិញ លោក​ Sanjeev មិនបានដឹងច្បាស់ទេ ថាសត្វពស់នោះមានប្រវែងប៉ុន្មាន។ គាត់ក៏មិនដឹងថា នឹងមានរឿងអ្វីបន្ទាប់ទៀតដែរ ក្រោយពីកម្មករទាំងនោះ ចាប់វាបាន ព្រោះគាត់គ្រាន់តែបានថតរូប និងយកមកចែករំលែក ឲ្យបានឃើញសត្វពស់ដ៏ធំមួយក្បាលនោះប៉ុណ្ណោះ៕

សត្វពស់ថ្លាន់យ៉ាងធំសម្បើម មួយក្បាល ប្រទះឃើញ ក្នុងការដ្ឋានសាងសង់មួយកន្លែង នៅម៉ាឡេស៊ីសត្វពស់ថ្លាន់យ៉ាងធំសម្បើម មួយក្បាល ប្រទះឃើញ ក្នុងការដ្ឋានសាងសង់មួយកន្លែង នៅម៉ាឡេស៊ី

ប្រភព៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត