សេវាកម្ម &raquo ពាណិជ្ជកម្ម

រាជធានី​ភ្នំពេញ ៖ ដើម្បី​អបអរសាទរ​ការ​មក​ដល់​ថ្មី​នៃ​ទូរស័ព្ទ​ដៃ​ទំនើប សាំ​សុង Galaxy A ស៊េរី 2016 ក្រុមហ៊ុន​សាម​សុង​បាន​រៀបចំ​កម្មវិធី​ផ្តល់​ជូន​បន្ថែម​ពិសេស គឺ Free អាវ​ក្រៅ (Jacket) ដ៏​ស្រស់​ស្អាត​មួយ​រាល់ពេល​ដែល​អតិថិជន​ទិញ​ទូរស័ព្ទ​ដៃ​សាំ​សុង Galaxy ប្រភេទ​ណាមួយ​ក្នុង​ចំណោម​សាំ​សុង Galaxy A ទាំង​៣​ស៊េរី ដែល​រួម​មាន សាម​សុង Galaxy A3 សាំ​សុង Galaxy A5 និង​សាំ​សុង Galaxy A7 ជាដើម​។

ទូរស័ព្ទ​សាំ​សុង Galaxy A 2016 ត្រូវ​បាន​រចនា​ឡើង​តាម​បែ​បច្ចេកវិទ្យា​ទំនើប និង​ទាន់សម័យ​បំផុត ដោយ​ផលិត​ពី​លោហធាតុ និង​កញ្ចក់​ដែល​ធ្វើ​ឱ្យ​ទូរស័ព្ទ​នេះ​ធន់ រឹង​មាំ ហើយ​អាច​ប្រើ​បាន​សម្រាប់​មនុស្ស​គ្រប់​វ័យ​។ Galaxy A 2016 បន្ថែម​នូវ​លក្ខណៈ​ពិសេស​ៗ​មួយ​ចំនួន​ដូច​ជា  Optical Image Stabilization (OIS) ដែល​អាច​កាត់​បន្ថយ​ភាព​រំ​ញ័រ​ពេល​ថតរូប​ភាព កម្មវិធី​ស្កែ​ន​ក្រ​យ៉ៅ​ដៃ ព្រមទាំង​ថ្ម​ដែល​បញ្ចូល​ឆាប់​ពេញ​។

លោក​អ្នក​អាច​ទទួល​បានការ​បន្ថែម​ជូន​ពិសេស​នេះ នៅ​គ្រប់​ទីកន្លែង​ដែល​ក្រុមហ៊ុន​សាំ​សុង​បាន​កំណត់​តែ​ប៉ុណ្ណោះ​។ ហើយ​កម្មវិធី​ពិសេស​នេះ​ផ្តល់​ជូន​ចាប់ពី​ថ្ងៃ​ផ្សាយ​ដំណឹង​​នេះ រហូត​ដល់​ថ្ងៃ​ទី​21 កុម្ភៈ 2016​។ សូម​រួសរាន់​ឡើង​កុំឱ្យ​ឱកាស​ដ៏​ល្អ​នេះ​រំលង​ហួស​ទៅ​អោយ​សោះ​! ។

សាំ​សុង គឺជា​ក្រុមហ៊ុន​នាំមុខ​គេ​លើ​ពិភពលោក​ផ្នែក​បច្ចេកវិទ្យា​ដោយ​ផ្តល់​លទ្ធភាព​ថ្មី​ៗ​ជូន​មនុស្ស​គ្រប់​រូប​គ្រប់​ទីកន្លែង​។ តាម​រយៈ​ការ​បង្កើត​ថ្មី និង​របកគំហើញ​ឥត​ឈប់​ឈរ យើង​កំពុង​តែ​ផ្លាស់​ប្តូរ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​នូវ​ពិភព​ទូរទស្សន៍ ស្មា​ត​ហ្វូ​ន កុំព្យូទ័រ​ផ្ទាល់ខ្លួន កុំព្យូទ័រ​លើ​តុ ម៉ាស៊ីនថតរូប ឧបករណ៍​ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍​វេជ្ជសាស្ត្រ ឧបករណ៍​ផ្សេង​ៗ​ដែល​ប្រើ​ប្រព័ន្ធ​អគ្គិសនី និង​ដំណោះស្រាយ​ផ្សេង​ៗ​ប្រើ​ប្រព័ន្ធ LED​។ យើង​កំពុង​តែ​នាំ​គេ​ផ្នែក​អីុ​នធើរ​ណែេត ​(Internet of Things) ដែល​មាន​ឧបករណ៍​វៃឆ្លាត​ជា​ច្រើន និង​មានការ​សហការ​យ៉ាង​ល្អ ​និង​សកម្ម​នៅ​ក្នុង​ឧស្សាហកម្ម​ផ្សេង​ៗ​។ យើង​មាន​បុគ្គលិក​ចំនួន​319.000​នាក់ នៅ​ទូ​ទាំង​84 ប្រទេស ដោយ​មាន​បរិមាណ​លក់​ប្រចាំឆ្នាំ​ចំនួន​196​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​៕