បុរស​​​ម្នាក់​​ ចង​.​ក​សម្លាប់​ខ្លួន ​​បង្ក​​ការ​ភ្ញាក់​ផ្អើល​ ក្នុង​វត្ត​ស្ទឹង​មាន​ជ័យ

រាជធានី​ភ្នំពេញ ៖ ​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ បាន​​ចង​.ក​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួន ​ដោយ​មិនដឹង​មូលហេតុ បង្ក​ការ​ភ្ញាក់ផ្អើល​​ដល់​​ព្រះ​ស​ង្ឃ ​ដែល​គង់​ក្នុង​វត្ត​​ស្ទឹង​មាន​ជ័យ​​ ​និង​​អ្ន​ក​​​​​ភូមិ​រស់​នៅ​ជិ​ត​នោះ​​​នាំ​គ្នា​ ចោមរោម​មើលយ៉ាង​​ច្រើន​កុះករ ​​​កាលពី​វេលា​ម៉ោង ៧​ព្រឹក​ថ្ងៃ​ទី១០​ ​កុ​ម្ភៈ ​នៅ​ចំណុច​ចេតិយវត្ត​ស្ទឹង​មាន​ជ័យ ​ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ខណ្ឌមានជ័យ ​។

សព​​មិន​ត្រូវ​បាន​គេ​​ស្គាល់​អត្តសញ្ញាណ​នោះ​​ឡើយ ​​បុរស​ដែល​​​ចង.ក​សម្លាប់​ខ្លួន​ខាង​លើ ​ស្លៀក​ខោខ្លី​ ពណ៌​ក្រហម​ និង​ពាក់​អាវដៃវែង​ក្រឡា​ការ៉ូ​ ពណ៌​ក្រហម ​​​​មាន​​វ័យ​ប្រមាណ​ជាង​៣០​ឆ្នាំ ។

​ក្រោយ​​បង្ក​ការ​ភ្ញាក់​ផ្អើល​​ខាង​លើ ​​​​សមត្ថកិច្ច​ជំនាញ​​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ដើម្បី​​ពិ​និ​ត្រ​ និង​ធ្វើ​កោសល្យ​វិ​ច័យ​​​សព​ ​ឃើញ​ថា​ពិតជា​ស្លាប់​ដោយសារ​ចង​.​ក​សម្លាប់​ខ្លួន​ ​ប្រាកដ​មែន ។

សព​ត្រូវ​បាន​​តម្កល់​ទុក​នៅ​ក្នុង​វត្ត​​ស្ទឹង​មាន​ជ័យ ​រង់​​ចាំ​​​បងប្អូន​សាច់ញាតិ​មក​ទទួលយក​ ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ។ អាជ្ញាធរ​បញ្ជាក់​ថា​ ក្នុង​រយៈពេល៣​ថ្ងៃ ​ប្រសិនបើ​គ្មាន​សាច់ញាតិ​មក​ទទួល​​នោះ​ទេ អាជ្ញាធរ​នឹង​សម្រេច​ប្រគល់​ជូន​តំណាង​វត្ត​ធ្វើការ​បូជាទៅ​តាម​ប្រពៃណី ៕

បុរស​​​ម្នាក់​​ ចង​.​ក​សម្លាប់​ខ្លួន ​​បង្ក​​ការ​ភ្ញាក់​ផ្អើល​ ក្នុង​វត្ត​ស្ទឹង​មាន​ជ័យ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត