​បា​ឡែ​នវាក់​នឹងគោយន្ត​ដែលជែងរថយន្ត​ធុន​ធំ​​​មក​បញ្ច្រាសទិស ក៏​បុក​ពេញទំហឹង​

Doliprane TVC

បន្ទាយមានជ័យ​៖​គោយន្ត​កន្ត្រៃ​មួយគ្រឿង បាន​បើក​វ៉ា​រថយន្ត​ធុន​ធំ​ដែល​ឈប់​មុខ​គយ​ចល័ត​ផ្លូវ ៥០ ក៏ត្រូវ​រថយន្ត​បា​ឡែ​ន​មួយគ្រឿង​ទៀត ដែល​បើក​មក​បញ្ច្រាស់ទិស​គ្នា បុក​ពេញទំហឹង តែ​គ្មាន​អ្នករបួស​ធ្ងន់ធ្ងរ ហើយ​ហេតុការណ៍​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង ០៨.៥០ នាទី​ថ្ងៃទី ០៤ ខែ​កុ​ម្ភះ​ឆ្នាំ ២០១៦ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ស្ថិត​ភូមិ​កូនដំរី​សង្កាត់​និមិត្ត​ក្រុង​ប៉ោយប៉ែត ។​

​មន្ត្រី​នគ​បាល​ចរាចរណ៍​ក្រុង​ប៉ោយប៉ែត បាន​ប្រាប់ថា​៖​នៅពេល​គ្រោះថ្នាក់​ចរាចរណ៍ ឈ្មោះ វិត ភេទ​ប្រុស​អាយុ ២៨ ឆ្នាំ ដែល​រស់នៅ​ស្រុក​បារាយ​ខេត្តកំពង់ធំ​បាន​បើក​គោយន្ត​កន្ត្រៃ ១ គ្រឿង​ដែលមាន​អ្នកជិះ​រួម​ដំណើរ​៣​ទៅ ៤ នាក់​ក្នុងទិសដៅ​ពី​លិច​មក​កើត លុះដល់​ចំណុច​គយ​ចល័ត​ផ្លូវ ៥០ បាន​បើក​គោយន្ត​វ៉ា​រថយន្ត​ធុន​ធំ​១​គ្រឿង​ដែល​ឈប់​នៅមុខ​គយ​ចល័ត​ផ្លូវ ៥០ ។​

​បា​ឡែ​នវាក់​នឹងគោយន្ត​ដែលជែងរថយន្ត​ធុន​ធំ​​​មក​បញ្ច្រាសទិស ក៏​បុក​ពេញទំហឹង​

​នៅពេល​បើក​វ៉ា ស្រាប់តែ​រថយន្ត​ធុន​បា​ឡែ​ន​ដែល​មក​បញ្ច្រាស់ទិស​គ្នា​ដែល​បើកបរ​ឈ្មោះ ហុង សារ៉ូ ភេទ​ប្រុស​អាយុ ៥៤ ឆ្នាំ​រស់នៅ​សង្កាត់​-​ក្រុង​ប៉ោយប៉ែត បើកបរ​ពី​កើតមក​លិច​ក្នុង​ល្បឿន​លឿន បាន​បុក​គោយន្ត​កន្ត្រៃ​ពេញទំហឹង បណ្តាលឱ្យ​គោយន្ត​ដាច់​កង់​ស្តាំ​និង​រថយន្ត​បា​ឡែ​ន​ធ្លាក់​ចិញ្ចើមផ្លូវ ។​

​បា​ឡែ​នវាក់​នឹងគោយន្ត​ដែលជែងរថយន្ត​ធុន​ធំ​​​មក​បញ្ច្រាសទិស ក៏​បុក​ពេញទំហឹង​

​មន្ត្រី​នគ​បាល​ចរាចរណ៍ បាន​បន្តថា ក្រោយពេល​គ្រោះថ្នាក់​កើត គឺ​កំហុស​គោយន្ត​កន្ត្រៃ បើក​វ៉ា​រថយន្ត​ធុន​ធំ​ឈប់​នៅមុខ​គយ​ចល័ត បណ្តាលឱ្យមាន​គ្រោះថ្នាក់ តែ​មិន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​អ្នករួមដំណើ​រ​ឡើយ​ហើយ​រថយន្ត​គោយន្ត​នាំយកទៅ​អធិការ​ដោះស្រាយ​គ្នា​តាមច្បាប់ ៕

( ប្រភព : TV5 )