ជិះ​ម៉ូតូ​ទៅបុក​ឡាន​ដួល​បាក់ជើង​ម្ខាង​

ខេត្ត​ព្រះសីហនុ​៖ បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់​បាក់ជើង​ស្តាំ បន្ទាប់ពី​ជិះ​ម៉ូតូ​ល្បឿន​លឿន​ខ្វះ​ការប្រុងប្រយ័ត្ន​ជ្រុល​ទៅបុក​រថយន្ត​ខណៈ​ដល់​ផ្លូវបំបែក​កបត់​ផ្ទុយ​ទិស​គ្នា កាលពី​វេលា​ម៉ោង​២០ និង​៥២​យប់​ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវបំបែក​មុខ​រោងចក្រ​ស្រា​បៀរ​វៀតណាម ក្រុងព្រះសីហនុ ស្ថិត​ក្នុងភូមិ​១ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ​។​

​ប៉ូលិស​ចរាចរណ៍​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា នៅវេលា​កើតហេតុ​ខាងលើ ម៉ូតូ​ម៉ាក ស្មា​ស់រី​វូ​ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ ហួត ចាន់ រ៉ា ភេទ​ប្រុស អាយុ​៣៣ ឆ្នាំ មាន​ទីលំនៅ​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ បាន​ជិះ​ទៅបុក​រថយន្ត​ម៉ាក​ឡុ​ច​ស៊ិ​ស ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2U-3591 បើក​ដោយ​ឈ្មោះ ទួត សេង​ធា ភេទ​ប្រុស ។​

​ប្រភព​ដ៍ដែល​បាន​បន្តថា នៅមុន​កើតហេតុ​រថយន្ត​ម៉ាក​ឡុ​ច​ស៊ី​ស ពណ៌​ស្ករ ដែលមាន​អ្នករួមដំណើរ​ក្នុង​រថយន្ត​៣​នាក់ បាន​បើក​ចូលមក​ក្រុងព្រះសីហនុ ក្នុងទិសដៅ​មកពី​ភ្នំពេញ ហើយ​បាន​បត់​ឆ្វេង ត្រង់ចំណុច​កើតហេតុ​ដែល​ជា​ផ្លូវបំបែក ក៏មាន​ម៉ូតូ​មួយគ្រឿង​ជិះ​ម្នាក់ឯង ល្បឿន​លឿន ក្នុងទិសដៅ​ពី​ក្រុងព្រះសីហនុ​ទៅ​ភ្នំពេញ បាន​បុក​នឹង​រថយន្ត​បណ្តាលអោយ​រងរបួស​ធ្ងន់ បាក់ជើង​ស្តាំ ។​

ក្រោយ​កើតហេតុ ទាំង​រថយន្ត និង​ម៉ូតូ ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ក្រុង​រងរ​ចាំ​ការដោះស្រាយ ឯ​ជនរងគ្រោះ ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ​គ្លី​និ​ច​ឯកជន​៕ សមុទ្រ​ខៀវ​

KA-10-02-2016-09 KA-10-02-2016-10 KA-10-02-2016-11 KA-10-02-2016-12