ផ្ទុះសឺទែនសាំង ឡានប្រេងភីធីធី រងរបួសធ្ងន់៣នាក់

ភ្នំពេញ៖ ជាងផ្សារសឺទែនសាំងប្រេងឡានPTT បានរងរបួសធ្ងន់ខណះជនរងគ្រោះ ទាំង៣នាំគ្នាផ្សារសឺទែន ប្រេងសាំងឡានរបស់ ក្រុមហ៊ុនPTT ដោយខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យផ្ទុះ ស្ទើរតែខ្ទេចទាំងស្រុង ហេតុការនេះកើតឡើង កាលពីវេលាម៉ោងជិត៥ ថ្ងៃទី១០ខែកុម្ភះ ឆ្នាំ២០១៦ នៅក្នុងហ្រ្គារ៉ាសជួសជុលភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

បើយោងតាមសាក្សីក្នលែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះទាំង៣មិនត្រូវបានគេស្គាល់ឈ្មោះនោះទេ គ្រានតែដឹងថា ជាជាងជួសជុស របស់ក្រុមហ៊ុនប្រេងPTT ។

សាក្សីបានបន្តថា មុនពេលកើតហេតុជនរងគ្រោះទាំង ៣នាក់បាននាំគ្នាផ្សារសឺទែនសាំង ប៉ុន្តែទំនងជា ខ្វះការប្រុងប្រយ័ត្នបន្តិច ក្រោយមក ក៏លឺសូរសំឡេងផ្ទុះឡើង ភ្លាមនោះបាននាំគ្នាទៅមើល ស្រាប់តែឃើញជនរងគ្រោះទាំដេកដួលទៅនិងដី ក្រោយមកក្រុមហ៊ុនបានដឹក ជនរងគ្រោះ ទាំងបីទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះជាបន្ទាន់ ។ ទៅបីជាយ៉ាងណាអ្នកយកព័ត៌មានយើង មិនអាចសុំការបំភ្លឺពីតំណាង ក្រុមហ៊ុន ពីមូលហេតុនៃការផ្ទុះនេះបានឡើយ៕