ក្រុមអាជីវករ កាប់ជ្រូក ប្រតិកម្មចំពោះ មន្ត្រីពេទ្យសត្វ ខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ បន្ទាប់ពីក្រុមអាជីវករកាប់ជ្រូក ចំនួន ១២នាក់ តវ៉ាក្នុងអង្គប្រជុំនៃ មន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង កន្លងទៅថ្មីៗនេះ  រហូតមកដល់ រសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានទទួលព័ត៌មាន ស្តីពីភាពមិនប្រក្រតី បានបញ្ចេញពីក្រុមអាជីវករ កាប់ជ្រូកថា ក្រុមអាជីវករចាស់ ដែលបានធ្វើការតវ៉ាពីមុន មកមានតែត្រឹម ៨នាក់ ប៉ុណ្ណោះ ក្នុងចំណោម ១២នាក់ ប៉ុន្តែកាលពីរសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៦ កំនើនអ្នកតវ៉ាបានកើនឡើង រហូតដល់ ១១នាក់ បានធ្វើការជជែកតវ៉ា នៅក្នុងអង្គប្រជុំមួយក្រោមវត្តមានលោក ស៊ុន ស៊ន នាយរងនាយកដ្ឋានផលិតកម្ម និងបសុព្យាបាល  និងប្រធានមន្ទីរកសិកម្ម ខេត្តលោក ងិន ហ៊ុន រួមនិងមន្ត្រីការិយល័យផលិតកម្ម និងបសុព្យាបាល និងក្រុមអាជីវករចាស់ និងអាជីវករថ្មីទាំងអស់ចូលរួម ។

ការប្រជុំដោះស្រាយខាងលើ ត្រូវបានអាជីវករកាប់ជ្រូកទាំងអស់ និយាយថា មិនទាន់បានលទ្ធផលជាផ្លែផ្កានៅឡើយទេ មិនតែប៉ុណ្ណោះ ប្រភពពីអាជីវករបានទម្លាយ អោយដឹងនៅថ្ងៃទី១០ ខែកុម្ភៈ នេះថាមានការគំរាមកំហែងដោយប្រជុំថ្នាក់ដឹកនាំនៅក្នុងមន្ទីរ ដកឈ្មោះអាជីវករណា ដែលជាមេក្លោងធ្វើការតវ៉ា ចេញពីអាជីវកម្ម កាប់ជ្រូក នៅទីសត្តឃាតភូមិទី១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ។

ពាក់ព័ន្ធព័ត៌មាននេះអភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន បានអោយដឹងតាមរយៈទូតស័ព្ទថា លោកមិនទាន់ បានទទួលព័ត៌មានខាងលើ នេះនៅឡើយទេ ប៉ុន្តែអះអាងថា មិនអាចធ្វើបែបនេះនោះទេ។ ដោយឡែក ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង លោក ងិន ហ៊ុន បានអះអាងថា នៅក្នងជួរមន្ត្រីអង្គភាព មិនមានការប្រជុំការដក ឬលុបឈ្មោះអាជីវករ ណាឡើយ ការប្រជុំថ្ងៃមុន គឺបានធ្វើរបាយការណ៍ និងលើកយកសំណូមពររបស់អាជីវករចាស់ ដែលសុំនៅត្រឹម១២នាក់ ដដែលដាក់ជូនទៅក្រសួងកសិកម្ម ដើម្បីលោករដ្ឋមន្ត្រីសម្រេច។

ទន្ទឹមព័ត៌មានខាងលើនេះផងដែរ ក្រុមអាជីវករ បានទម្លាយអោយដឹងថា កុំថាឡើយអាជីវករថ្មី មិនបានចំណាយប្រាក់ សម្រាប់ចូលក្នុង អាជីវកម្មកាប់ជ្រូក សូម្បីតែពួកគាត់ ជាអាជីវករចាស់ក្នុងម្នាក់ៗ ត្រូវចំណាយប្រាក់ទៅលើឯកសារផ្សេងៗ ដោយគេអះអាងថា យកទៅស៊ីញ៉េ តាំងពីថ្នាក់ភូមិ រហូតដល់ថ្នាក់លើក្នុងម្នាក់ៗ អស់២៥ម៉ឺនរៀល ដែលនៅក្នុងច្បាប់ គឺត្រឹមតែ៨ម៉ឺនរៀលប៉ុណ្ណោះ ត្រង់ចំណុចទាំងនេះ បើយោងតាមប្រភពដែលទទួលបានកន្លងមកថា  មន្ត្រីពេទ្យសត្វទាំងនោះ ទទួលសំណែនពីអាជីវករក្នុងម្នាក់ៗ ចាប់ពី ៣ពាន់ ទៅ៥ពាន់ដុល្លា  និង ជារៀងរាល់ដងប្រចាំថ្ងៃ គឺជ្រូក១ក្បាលដែលកាប់នៅទីសត្តឃាដ គេយកតម្លៃផាស៊ី ៥ពាន់រៀល និងបង់អោយពេទ្យសត្វ៤ពាន់រៀល ពន្ធដារ១៥០០រៀល និងក្នុងម្នាក់ៗបង់ជូនសាច់ចំឡក១ដើម និងមានថ្លៃសាំងផងដែរគឺ៣ថ្ងៃ១២០០០រៀល។

លោក ក្រឹង សំអាត ប្រធានករិយាល័យផលិតកម្ម និងបសុព្យាបាល ខេត្តកំពង់ឆ្នាំង បានច្រានចោលទាំងស្រុង ដោយលោកដិសេធថា មិនមាន ការប្រព្រឹត្តអំពើពុករលូយនោះទេ ព្រោះពី ៣ពាន់ទៅ៥ពាន់ដុល្លា គឺចំនួនច្រើនណាស់ ហើយការបញ្ចូលអាជីវករថ្មី គឺមិនអាចហាមឃាត់បានទេ ដោយយោងលើទីផ្សារសេរី។ ទោះយ៉ាងណា ករណីនេះត្រូវបានក្រុមអាជីវករចាស់ លើកឡើងផងដែរ ទីផ្សារសេរី គឺចាប់ពី ២នាក់ឡើងទៅ គឺសេរីហើយ ដោយពួកគាត់លើកឡើងថា ទីផ្សារតូចមួយបញ្ចូលអាជីវករច្រើន ហួសហេតុ គឺលើសចំនួន ស្ថិតចូលទៅក្នុងភាពអាណាធិបតេយ្យ ទីផ្សារសេរី គឺស្ថិតនៅក្នុងរង្វង់ច្បាប់៕

ក្រុមអាជីវករ កាប់ជ្រូក ប្រតិកម្មចំពោះ មន្ត្រីពេទ្យសត្វ ខេត្តកំពង់ឆ្នាំង

ក្រុមអាជីវករ កាប់ជ្រូក ប្រតិកម្មចំពោះ មន្ត្រីពេទ្យសត្វ ខេត្តកំពង់ឆ្នាំង

ក្រុមអាជីវករ កាប់ជ្រូក ប្រតិកម្មចំពោះ មន្ត្រីពេទ្យសត្វ ខេត្តកំពង់ឆ្នាំង

ក្រុមអាជីវករ កាប់ជ្រូក ប្រតិកម្មចំពោះ មន្ត្រីពេទ្យសត្វ ខេត្តកំពង់ឆ្នាំង