លោក Nicky Wu ទទូចប្រិយមិត្ត ឲ្យឈប់តាមដាន រាល់សកម្មភាព របស់ខ្លួន

ចិន៖ ក្រោយមានប្រិយមិត្ត ប្រមាញ់រូបភាព ក្នុងឈុតរៀបការបង្ហោះ នៅក្នុងបណ្តាញInternet តារាសម្តែងដ៏ល្បីល្បាញលោក Nicky Wu បានទទូចឲ្យអ្នកគាំទ្រទាំងនោះ កុំព្យាយាមតាមជាប់រាល់សកម្មភាពរបស់ខ្លួន ។

ព័ត៌មានពី Jayne star បានឲ្យដឹង នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦នេះថា  តារាសម្តែងតៃវ៉ាន់វ័យ៤៥ឆ្នាំលោក Nicky Wu បានសូមឲ្យអ្នកគាំទ្រមួយចំនួន កុំតាមដានខ្លួនជាប់រាល់សកម្មភាពពេក ក្រោយរូបភាពក្នុងឈុតរៀបការជាមួយមិត្តស្រី តារាសម្តែងរូបស្រស់ នាងវ័យ២៨ឆ្នាំ Cecilia Liu ដែលខ្លួនថតនៅក្នុងសួន សារធាណៈមួយ ប្រទេសញូវហ្សេឡេន ត្រូវបានបង្ហោះ ។

ប្រភពព័ត៌មានបានបន្តថា តារាសម្តែងជើងចាស់ Nicky Wu បានសរសេរបង្ហោះនៅក្នុង Weibo របស់ខ្លួនថា « ខ្ញុំនិងគូស្នេហ៍ Cecilia Liu អរគុណអ្នកទាំងអស់គ្នា ដែលគាំទ្រនិងចង់ដឹងរឿងខ្ញុំ ប៉ុន្តែសូមកុំឲ្យមនុស្សមកតាមខ្ញុំគ្រប់ពេលពេក ព្រោះវាអាចរំខានដល់ ដំណើរកម្សាន្តបន្តិចបន្ទួច របស់ពួកយើង អរគុណសម្រាប់ការគាំទ្រ ប៉ុន្តែសូមឲ្យមានពេលវេលា ផ្ទាល់ខ្លួនរបស់ពួកខ្ញុំផង» ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែមករា កន្លងទៅ គូស្នេហ៍តារាសម្តែង Nicky Wu និង Cecilia Liu បានធ្វើដំណើរទៅកម្សាន្ត នៅប្រទេសញូវហ្សេឡេន និងថតរូបភាព អាពាហ៍ពិពាហ៍ នៅទីនោះដែល តារាសម្តែង ទាំងពីរត្រូវរំពឹងថា នឹងរៀបការនៅខែមីនាខាងមុខនេះ  ៕