ខាត់ សុឃីម ក្តុកក្តួលសម្រក់ទឹកភ្នែក ពេលរំឭកពីជីវិតគ្រា នាងមានកូនអត់ស្វាមី

ភ្នំពេញៈ តារាចម្រៀងពហុជំនាញ អ្នកនាង ខាត់ សុឃីម បានសម្រក់ទឹកភ្នែក ប្រៀបបីដូចជាភ្លៀងរលឹម ព្រោះតែនាងត្រូវជីកកកាយ ពីអារម្មណ៍ឈឺចាប់ នៅពេលដែលនាងត្រូវ និយាយរំឭកពីអតីតកាលជូរចត់ គ្រាដែលនាងមានកូនតែអត់មានប្តី ហើយត្រូវបានអ្នកផងពេបជ្រាយ នាងត្រូវហែលឆ្លងឧបសគ្គ គ្រប់បែបយ៉ាង ទម្រាំមានថ្ងៃលទ្ធផលមានគ្រួសារដូចថ្ងៃនេះ ។
តារាចម្រៀង និងជាពិធីការិនីលេចធ្លោ ប្រចាំស្ថានីយទូរទស្សន៍ PNN អ្នកនាង ខាត់ សុឃីម បានសម្រេចចិត្ត និយាយទម្លាយគ្រប់អាថ៌កំបាំង អារម្មណ៍ឈឺចាប់គ្រប់យ៉ាង នៅក្នុងកម្មវិធី «ការណាត់ជួបដ៏អស្ចារ្យ» កាលពីពេលថ្មីៗនេះថា នាងត្រូវរស់នៅឆ្លងកាត់ ការលំបាកហែលឆ្លង គ្រប់បញ្ហាជាមួយកូន ព្រោះនាងត្រូវរស់នៅ ចំណាយមាត់ញាតិ មានកូនតែមិនទាន់រៀបការ ពិតជារឿងដ៏ប្រឈមមួយនៅក្នុងជីវិត នៅក្នុងសង្គមទម្រាំតែឆ្លងកាត់មក ដល់ពេលនេះ ។
លើសពីនេះទៅទៀត តារាចម្រៀងដែលអាចច្រៀង បានទាំងបុរាណ និងសម័យ អ្នកនាង ខាត់ សុឃីម បានរៀបរាប់ទាំងទឹកភ្នែកជោគថ្ពាលថា «សម្រាប់នាងខ្ញុំ ជាមនុស្សម្នាក់ដែលមានកូន ហើយកូនទី១នោះគេចាត់ទុកថាជាកូនអត់ឪពុក ចឹងទៅយើងរង ពាក្យនិន្ទាគេច្រើន ដែលគេថាយើងមានកូនអត់ប្ដីអ៊ីចឹង ប៉ុន្តែរឿងរ៉ាវការលំបាក គ្រប់បែបយ៉ាង ត្រូវបានរសាយទៅវិញ នៅពេលដែលខ្ញុំបានជួបស្វាមី (ផាណូ) គឺគាត់ជាខ្នងបង្អែក សម្រាប់ខ្ញុំពីមុន ខ្ញុំគឺជានារីម្នាក់ដែលរឹងមាំ តែពេលខ្ញុំជួបគាត់ គាត់ធ្វើឲ្យខ្ញុំប្រែក្លាយជានារីទន់ជ្រាយ ដែលចង់ពឹងផ្អែក លើគាត់ ក្នុងនាមគាត់ជាស្វាមីល្អឥតខ្ចោះ សម្រាប់ខ្ញុំ» ។
ចង់ដឹងថា ចំណងស្នេហាផ្អែមល្ហែម ក្នុងគ្រួសាររបស់ អ្នកនាង ខាត់ សុឃីម  មានភាពសប្បាយរីករាយ មានឧបសគ្គហើយ ស្វាមីភរិយាមួយគូនេះ ឆ្លងកាត់ បញ្ហាច្រើនយ៉ាងណាខ្លះ ទម្រាំមានថ្ងៃនេះ តោះទៅទស្សនាជាមួយ Looking TODAY ទាំងអស់គ្នា៕