ប៉ូលីសឥណ្ឌាប្រើអាវុធថ្មី ជំពាមបាញ់ម្សៅម្ទេស សម្រាប់បង្ក្រាបក្រុមបាតុករ

ញូវដេលី៖ ប៉ូលីសនៅភាគខាងជើងប្រទេសឥណ្ឌាបានរាយការណ៍ឲ្យដឹងនៅថ្ងៃពុធនេះថា ក្នុងពេលឆាប់ៗនេះពួកគេនឹងប្រើជំពាមបាញ់ម្សៅម្ទេសម៉ដ្ឋដើម្បីបាញ់ទៅលើក្រុមអ្នកតវ៉ាដែលពិបាកគ្រប់គ្រងបំផុត ។

ដោយមិនមានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក ដំបងឈើឬ ពពុះសាប៊ូ ប៉ូលីសនៅរដ្ឋ ហារីយ៉ាណា ក្បែរក្រុងញូវដេលី បានឲ្យដឹងថា ខ្លួននឹងប្រើ ជំពាមបាញ់ម្សៅម្ទេសម៉ដ្ឋ ដើម្បីបង្ក្រាបក្រុមបាតុករ ។

លោក Anil Kumar Rao  អធិការស្រុក Hisar  បានប្រាប់សារព័ត៌មាន AFPថា “អាវុធថ្មី ជំពាមបាញ់ម្សៅម្ទេសម៉ដ្ឋ នេះវាមានភាពប្រសើរច្រើនជាងអាវុធគីមីផ្សេងទៀត ដែលនាំឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ក្រុមបាតុករទាំងនោះ  ហើយពេលនេះពួកយើងកំពុងសាកល្បង ” ។

កាលពីខែមេសាឆ្នាំ២០១៥ ប៉ូលីសនៅភាគខាងជើងក្រុង Lucknowប្រទេសឥណ្ឌានេះ ក៏បាននិយាយដែរថា ពួកគេត្រូវបានណែនាំឲ្យប្រើម្រេចដើម្បីបង្ក្រាបក្រអ្នកតវ៉ាផងដែរ៕

ប៉ូលីសឥណ្ឌាប្រើអាវុធថ្មី ជំពាមបាញ់ម្សៅម្ទេស សម្រាប់បង្ក្រាបក្រុមបាតុករ

  • ប៉ូលីសឥណ្ឌាប្រើអាវុធថ្មី ជំពាមបាញ់ម្សៅម្ទេស សម្រាប់បង្ក្រាបក្រុមបាតុករ已关闭评论
  • 17 views
  • Hide Sidebar
    A+
Publish on:2016/02/10  Category:កំសាន្ត