អូសខ្សែភ្លើង ឆាបការ៉ូ ឆ្លងចរន្តឆក់ស្លាប់

កណ្តាល៖ បុរសម្នាក់ជាជាងរៀប ការ៉ូ ត្រូវឆ្លងចរន្តតាមទ្វារដែក ឆក់ស្លាប់ បន្ទាប់ពីអូសខ្សែភ្លើងកាត់ការ៉ូ ហើយបិទទ្វារគៀប ដាច់បណ្តាលឲ្យឆក់ កាលពីម៉ោង ១៤៖៤០នាទី ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុចផ្ទះឈ្មោះ ហ៊ីង វីរះ ភូមិព្រៃពពេល ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។

នគរបាលបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ហ៊ីង សោ ភ័ណ្ឌ ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរជាងផ្ទះ នៅភូមិព្រៃពពេល មាន ប្រពន្ធឈ្មោះ លួន លៀប អាយុ ៣៩ឆ្នាំ មានមុខរបរ កម្មករកាត់ដេរ មានកូនចំនួន ២នាក់។

នគរបាលបានបន្តទៀតថា មុនពេលកើតហេតុ ជនរងគ្រោះបាន យកម៉ូទ័រ កាត់ការ៉ូ មកតចរន្តភ្លើង ដើម្បីកាត់ការ៉ូបិទបន្ទប់ អោយប្អូនបង្កើតឈ្មោះ ហ៊ីង វីរៈ ដោយប្អូនតរចរន្ត ចេញពីលើផ្ទះ អូសខ្សែតភ្លើង កាត់គងលើមេទ្វាដែក រួចទាញទ្វារបិទ រួចបានកាត់ការ៉ូ ដោយមិនដឹងទ្វារគៀបដាច់ គៀបនិងទ្វារ ពេលអង្គុយឆាបផ្អែកទ្វាតដែក បណ្តាលឲ្យឆក់ស្លាប់។

ក្រោយពេលកើតហេតុ នគរបាលបាន ចុះទៅដល់ពិនិត្យ សាកសពជនរង ពិតជាស្លាប់ ដោយសារចរន្តអគ្គិសនី ឆក់ពិតប្រាកដមែន ក្រោយពីពិនិត្យ រួចបានប្រគល់ សាកសពទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

អូសខ្សែភ្លើង ឆាបការ៉ូ ឆ្លងចរន្តឆក់ស្លាប់

អូសខ្សែភ្លើង ឆាបការ៉ូ ឆ្លងចរន្តឆក់ស្លាប់

អូសខ្សែភ្លើង ឆាបការ៉ូ ឆ្លងចរន្តឆក់ស្លាប់

អូសខ្សែភ្លើង ឆាបការ៉ូ ឆ្លងចរន្តឆក់ស្លាប់