ខឹង​ប្រពន្ធ​មិន​ទទួលយក​ធ្វើជា​ប្តី​វិញ​ជះ​ទឹក​អាស៊ីដ​ដាក់​ហើយ​រត់​គេចខ្លួនបាត់​

​ភ្នំពេញ ៖ ស្ត្រី​ជា​កម្មការិនី​រោងចក្រ​កាត់ដេរ​ម្នាក់ បាន​រងរបួស​យ៉ាងធ្ងន់ធ្ងរ ដោយសារ​ប្តី​ជះ​ទឹក​អាស៊ីដ ស្រោច​ពេញមុខ និង​ដងខ្លួន បង្ក​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ​បំផុត កាលពី​វេលា​ម៉ោង ៩​និង​១០ នាទី​យប់ ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅមុខ​ផ្សារ​ដី​ថ្មី តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង សង្កាត់​ស្ទឹង​មាន ជ័យ ខណ្ឌមានជ័យ ក្រុងភ្នំពេញ​។ បន្ទាប់ពី​វាយប្រហារ​ទឹក​អាស៊ីដ​ដ៏​សាហាវ​រួច ជនដៃដល់​ជា​ប្តី​បាន​រត់គេចខ្លួន​។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ ស៊ុ សុខ​នី អាយុ ២៣​ឆ្នាំ រស់នៅ​ភូមិ​មៀន ឃុំ​មៀន ស្រុក​អូ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ ។ ហើយ​ចំណែក ជនដៃដល់​ជា​ប្ដី ឈ្មោះ ង៉ែត ផល្លី រស់នៅ​ខេត្តសៀមរាប មុខរបរ​ធ្វើ​សំណង់ បាន​ឡើង​ពី​ខេត្ត មករក​រឿង​ឈ្លោះ​គ្នា ជាមួយ​នារី​រងគ្រោះ មួយខែ​មកហើយ បន្ទាប់ពី ចែកផ្លូវ​គ្នា​មួយរយ​:​។

សមត្ថកិច្ច​អះអាងថា ករណីនេះ​បណ្តាលមកពី​ប្តី​បាន​សុំ​ប្រពន្ធ មក​រួមរស់​ជាមួយ​វិញ​បន្ទាប់ពី​បោះបង់​ប្រពន្ធ ចោល តែ​ប្រពន្ធ​មិន​ព្រម ឬ​អាច​ថា​មកពី​រឿង​ប្រចណ្ឌ​។ ក្រោយពេល​បង្កហេតុ ជនដៃដល់​បាន​រត់គេចខ្លួន បាត់ស្រមោល ហើយ​នារី​រងគ្រោះ ត្រូវ​អ្នកជិតខាង ជួយ​លាង​ទឹក សម្អាត​ជាតិ​អាស៊ីដ នាំទៅ​កាន់​មន្ទី​ពេទ្យ​ក្នុង​សភាព​របួស​យ៉ាងធ្ងន់ធ្ងរ​។ ករណីនេះ​ស​ម្ត្ថ​កិច្ច​កំពុង​តាម​ចាប់ខ្លួន​ជនដៃដល់​យកមក​ផ្តន្ទាទោស​៕

KA-10-02-2016-32 KA-10-02-2016-33 KA-10-02-2016-34 KA-10-02-2016-35